ត្រៀមអ៊ុតមើលកុំព្យូទ័រយួរដៃ Xiaomi Mi Notebook Pro X មានរាងដ៏ស្ដើងនៅចុងខែនេះ

ក្រុមហ៊ុន Xiaomi បានបង្ហើបថា ខ្លួននឹងបង្ហាញនូវផលិតផលថ្មីសន្លាងមួយ គឺកំព្យូទ័រយួរដៃ Mi Notebook Pro X។ កំព្យូទ័រនេះនឹងត្រៀមបង្ហាញខ្លួនជាផ្លូវការនៅប្រទេសចិន នៅថ្ងៃទី 30 ខែមិថុនា ខាងមុខនេះ។

តាមរយៈគេហទំព័ររបស់ក្រុមហ៊ុនផ្ទាល់លើបណ្ដាញសង្គមដ៏ល្បីរបស់ចិន Weibo បានបង្ហោះនូវរូបភាពពីរផ្ទាំងដូចជា ការបង្ហាញពី CPU របស់ Intel ជំនាន់ 11 ម៉ូដែល H35 រត់លើថាមពល 45W និងក្រាហ្វិចកាតថ្មី RTX 3050Ti របស់ Nvidia។ មើលទៅកុំព្យូទ័រយួរដៃម៉ូដែលថ្មីនេះអាចនឹងមានរាងស្ដើង រួមផ្សំជាមួយនឹងល្បឿន និងរូបភាពឥតខ្ចោះផងដែរ។

ក្រុមហ៊ុន Xiaomi នេះមិនដែលធ្វើឱ្យអតិថិជនរបស់ខ្លួនខកចិត្តជាមួយនឹងផលិតផលថ្មីៗរបស់ខ្លួននោះទេ ហើយការប្រកាសបង្ហាញនូវវត្តមានកុំព្យូទ័រយួរដៃ Mi Notebook Pro X នេះ នឹងត្រូវទទួលការស្វាគមន៍ និងការទន្ទឹងរង់ចាំឱ្យមានការចេញលក់នៅទូទាំងពិភពលោកផងដែរ។ ព័ត៌មានយ៉ាងណានោះ សូមរង់ចាំតាមដាននៅថ្ងៃទី 30 ខាងមុខនេះទាំងអស់គ្នា៕

ប្រភព៖ GSM Arena