ច្បាស់ហើយ! នេះជាតម្លៃរបស់រថយន្ត Toyota Fortuner Legender កំពុងមានវត្តមានលើទីផ្សារប្រទេសយើង

រថយន្ត Toyota Fortuner Legender 2021 ក្រោយពីប្រកាសចេញជាផ្លូវការអស់មួយរយៈខ្លីរួចមក ពេលនេះ វាកំពុងមានវត្តមានលើទីផ្សារប្រទេសយើងហើយ ដោយតម្លៃខ្ទង់ ៧ម៉ឺនដុល្លារអាមេរិក ។

Toyota Fortuner Legender ជំនាន់ចុងក្រោយនេះ បានចេញមកជារចនាបទរូបរាងថ្មី ប្លែក ព្រមទាំងមានមុខងារថ្មីៗជាច្រើន ។

Toyota Fortuner Legender 2021 ដំណើរការដោយម៉ាស៊ីនម៉ាស៊ូត GDជំនាន់ថ្មី ២,៨លីត្រ ហើយបានអភិវឌ្ឍន៌កម្លាំងខ្លាំងជាងមុនដោយកម្លាំងសេះបានផ្លាស់ប្តូរពី ១៧៥សេះទៅ២០១សេះនិងកម្លាំងរមួលបានផ្លាស់ប្តូរពីរ៤៥០ញ៉ូតុនម៉ែត្រទៅ ៥០០ញ៉ូតុនម៉ែត្រដែលផ្តល់នូវការសន្សំសំចៃនិងសមត្ថភាពនៃការបើកបរកាន់តែខ្លាំងគ្មានគូរប្រៀប។

រថយន្តខាងលើ ក៏មានបំពាក់ប្រពន្ធសុវត្ថិភាពដូចជា ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ (Pre-Collision System) ,ប្រព័ន្ធរក្សាល្បឿន បន្ថែមល្បឿន និងបន្ថយល្បឿនតាមស្ថានភាពចរាចរណ៍ (Dynamic Radar Cruise Control) មុខងារនេះមិនត្រឹមតែប្រើល្បឿនកំណត់អូតូតែវាសំរបទៅតាមល្បឿនរបស់រថយន្តខាងមុខ, ប្រព័ន្ធរក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ (Lane Departure Alert) ។
ក្រៅពីនេះក៏មានប្រព័ន្ធសុវត្ថិភាពជាច្រើនផងដែរ ដូចជា៖ ពោងសុវត្ថិភាពមួយជុំរថយន្តចំនួន ៩គ្រាប់, ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព៖ ABS, BA, EBD, VSC, TRC, A-TRC, HAC, DAC, TSC, EBS, BOS ។ល។

សូមបញ្ជាក់ថា សម្រាប់តម្លៃរថយន្ត Toyota Fortuner Legender 2021 នៅក្នុងស្រុកយើង គឺ Toyota Fortuner Legender 2021 ។ តម្លៃរបស់វា ក៏អាស្រ័យទៅតាមពណ៌នៃរថយន្តដែរ ដោយលោកអ្នកអាចជ្រើសពណ៌បានតាមចិត្តដូចជា ពណ៌ស ពណ៌សកាំម៉ៃ ពណ៌ប្រាក់ ពណ៌ប្រផេះ ពណ៌ខ្មៅផ្លេក ពណ៌ក្រហម ពណ៌ត្នោតចាស់ និងពណ៌ទឹកប៊ិកចាស់៕