ទីបំផុត BMW ប្រកាសពីពេលវេលាបញ្ចប់ជីវិតរថយ្តអគ្គិសនីខ្នាតតូចមួយនេះហើយ

ក្រុមហ៊ុន BMW កាលពីពេលថ្មីៗនេះ បានបញ្ជាក់យ៉ាងដូច្នេះថា ក្រុមហ៊ុន នឹងបញ្ចប់ការផលិតរថយន្ត អគ្គិសនី ​BMW i3 នៅខែក្រោយនេះ លើទឹកដីសហរដ្ឋអាមេរិក ។ ការបញ្ជាក់នេះឡើង ក្រោយពីមានព័ត៌មានចចាមអារ៉ាមថា ក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់មួយនេះ នឹងបញ្ចប់ជីវិតរថយន្ត BMW i3 ពីលើទីផ្សារអាមេរិក ។

ប្រភពបានឲ្យដឹងថា ការបញ្ឈប់ចេញរថយន្តអគ្គិសនីខ្នាតតូចខាងលើនេះ ក៏នឹងជំនួសមកវិញវត្តមានរថយន្ត i4 eDrive40 ស៊េរីឆ្នាំ២០២២ វាមានតម្លៃថ្លៃជាង i3 ជាង១ម៉ឺនដុល្លារ ។

យ៉ាងណាក៏ដោយ នៅមិនទាន់មានព័ត៌មានច្រើនពីរថយន្ត i4 eDrive40 ស៊េរីឆ្នាំ២០២២ ឡើយ ដោយគ្រាន់តែដឹងត្រួសៗថា វាអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេល ៥,៧វិនាទី និងមានល្បឿនអតិបរមា ១៩០គ.ម/ម៉។ អ្វីកាន់តែពិសេសគឺវាមានបំពាក់អាគុយចំណុះ ៨៣,៩kWh ដែលរំពឹងថាអាចជិះបានចម្ងាយរហូតដល់ ៤៨៣គីឡូម៉ែត្រ រាល់ពេលបញ្ចូលភ្លើងពេញម្ដងៗ ។ ចំណែកតម្លៃរបស់វា ប្រមាណ ចាប់ពី ៥៥.៤០០ ៕