Samsung Galaxy Tab S7 FE ថេបប្លែតកម្លាំងយក្ស ថ្មថាមពលដល់ទៅ 10090 mAh ហើយសាកថ្មឆាប់ពេញទៀត!

ថេបប្លែត Samsung Galaxy Tab S7 FE ត្រូវបានផលិតឡើងដោយមានអេក្រង់ទំហំ 12.4 អ៊ីង អេក្រង់ប្រភេទ WQXGA កម្រិត Refresh Rate 60Hz បង្ហាញរូបទំហំ 1600×2560 ភិចសែល ហើយទម្ងន់ត្រឹមតែ 608 ក្រាម។ ថេបប្លែតម៉ូដែលនេះត្រូវបានគេដាក់រហ័សនាមថាកំពូលថេបប្លែតដែលមានកម្លាំងថាមពលខ្ពស់ គឺថ្មថាមពលដល់ទៅ 10090 mAh នាំមកជាមួយនូវបច្ចេកវិទ្យាសាកថ្មឆាប់ពេញ 45W សាកថ្មពេញ 100% ក្នុងរយៈពេលត្រឹមតែ 90 នាទី។

Samsung Galaxy Tab S7 FE នេះមានកាមេរ៉ាក្រោយទំហំ 8 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល អាចឱ្យលោកអ្នកដែលនិយមប្រើឧបករណ៍ប្រភេទនេះក្នុងការសន្ទនាតាមវីដេអូអនឡាញពិតជាពេញចិត្ត ហើយបើប្រើសម្រាប់ថតស៊ែលហ្វី ឬថតរូបវិញក៏មិនខកបំណងដែរ។ លើសពីនេះ ថេបប្លែតម៉ូដែលនេះបានបំពាក់បច្ចេកវិទ្យាសំឡេងលើរន្ធបំពងសំឡេងរបស់ AKG និង Dolby Atmos បន្លឺសូរមកយ៉ាងពិរោះសម្រាប់លោកអ្នកប្រើប្រាស់។ Galaxy Tab S7 FE នេះ ក៏ត្រូវបានបំពាក់ជាមួយនូវបន្ទះឈីប Snapdragon 750G ជាមួយនឹង RAM ទំហំ 4GB/6GB និងមេម៉ូរីក្នុងម៉ាស៊ីនទំហំ 64GB/128GB ព្រមទាំងអាចបន្ថែមមេម៉ូរីកាតបានដល់ទំហំ 1TB ថែមទៀតផង ដែលនេះគឺជាគុណសម្បត្តិជួយឱ្យម៉ាស៊ីនដំណើរការបានលឿន និងដាក់ទិន្នន័យ និងកម្មវិធីបានច្រើន។ ចំណែកឯប្រព័ន្ធដំណើរការវិញ Samsung Galaxy Tab S7 FE នេះ ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 11 និង One UI ។ ថេបប្លែតថាមពលយក្សមួយម៉ូដែលក៏មានភ្ជាប់មកជាមួយនូវប៊ិកវេទមន្ដ S Pen ដែលប្រើភ្ជាប់ជាមួយនឹង Bluetooth អាចឱ្យលោកអ្នកប្រើគូសវាស ឬបញ្ជាលើអេក្រង់បានប្រកបដោយប្រសិទ្ធផលសម្រាប់ការងាររបស់លោកអ្នក។

May be an image of phone and text

បច្ចុប្បន្ន Samsung Galaxy Tab S7 FE នេះត្រូវបានដាក់ឱ្យបញ្ជាទិញទុកជាមុនរយៈពេល 4 ថ្ងៃនៅកម្ពុជាតាមរយៈការឡាយវីដេអូផ្ទាល់លើហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Samsung ជាមួយនឹងតម្លៃពិសេស ដោយទទួលបានកាដូបន្ថែមពីក្រុមហ៊ុនទៀតផង។ ក្នុងនោះ លោកអ្នកអាចជ្រើសរើសបាននូវ Samsung Galaxy Tab S7 FE ពណ៌ខ្មៅ ទឹកប្រាក់ បៃតង ឬផ្កាឈូក សម្រាប់ថេបប្លែតដែលមាន RAM ទំហំ 6GB និងមេម៉ូរីក្នុងម៉ាស៊ីន 128GB ជាមួយតម្លៃ $629 ដោយនឹងមានកាដូជាកាសឥតខ្សែមានតម្លៃរហូតដល់ទៅ $149 ឯណោះ! ការបញ្ជាទិញទុកជាមុនមានចំនួនកំណត់ ដូចនេះសូមតាមដានការឡាយវីដេអូផ្ទាល់លើហ្វេសប៊ុកផ្លូវការរបស់ Samsung ចាប់ពីថ្ងៃទី 1 ដល់ទី 4 ខែកក្កដា វេលាម៉ោង 11 – 12 ថ្ងៃត្រង់ នេះទាំងអស់គ្នាណា!