ទីបំផុត រថយន្តអគ្គិសនីដំបូងរបស់ BMW ចូលរោងចក្រផលិតហើយ

ទិបំផុត រថយន្ត BMW iX ស៊េរីឆ្នាំ២០២២ ដែលជារថយន្តអគ្គិសនីសុទ្ធដំបូងរបស់ BMW សម្រាប់ទីផ្សារសហរដ្ឋអាមេរិក បានចាប់ផ្ដើមការផលិតជាផ្លូវការហើយ។ ក្រោយពីពន្យាពេលអស់មួយរយៈខ្លី ។

ប្រភពព័ត៌មានបានឲ្យដឹងថា ការផលិតរថយន្ត BMW iX បានធ្វើឡើងនៅរោងចក្រ Dingolfing ក្នុងតំបន់ Lower Bavaria នៃប្រទេសអាល្លឺម៉ង់ ។ ហើយដំណើរការផលិតនេះ ក៏ដំណាលគ្នាជាមួយ រថយន្ត 5 Series, 7 Series និងរថយន្ត 8 Series ផងដែរ។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន BMW បានចំណាយទឹកប្រាក់ប្រមាណ ៤៧៤លានដុល្លារ កាលពីថ្មីៗនេះ ដើម្បីពង្រីក និងជួសជុលរោងចក្រ Dingolfing ដើម្បីអាចផលិតរថយន្តបានច្រើនប្រភេទ រួមទាំងរថយន្តអគ្គិសនី BMW iX ស៊េរីឆ្នាំ២០២២ នេះ ៕