Mercedes-AMG ទើបប្រកាសតម្លៃរថយន្តពិសេសស៊េរីថ្មីមួយ តម្លៃខ្ទង់ជាង ១សែនដុល្លារឡើង

បរទេស៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Mercedes-AMG បានប្រកាសចេញរថយន្ត Mercedes-AMG GT 4-Door Coupe ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ហើយឥលូវ ក្រុមហ៊ុនក៏បានប្រកាស ពីតម្លៃរបស់វា នៅលើទីផ្សារអឺរ៉ុបផងដែរ ។

រថយន្ត AMG GT 43 នឹងមានតម្លៃចាប់ពី ១១៤.៦០០ដុល្លារ សម្រាប់ម៉ូដែលប៉ុងមួយ និង ១១៨.៦០០ដុល្លារ សម្រាប់ម៉ូដែលប៉ុងពីរ AMG GT 43 4Matic។ ជាមួយគ្នានេះដែរ ម៉ូដែលមានកម្លាំងខ្លាំង AMG GT 53 4Matic មានតម្លៃចាប់ពី ១៣៥.៤០០ដុល្លារ។

សូមបញ្ជាក់ថា រថយន្ត Mercedes-AMG GT 4-Door Coupe ស៊េរីឆ្នាំ២០២២ ផ្តល់ជម្រើសពណ៌ឈាមជ្រូកថ្មីមួយទៀត ហៅថា Rubellite Red ក៏ដូចជាបន្ថែម Option យ៉ាន់ high-gloss chrome និង special forged ទំហំ ២១អ៊ីញទៀតផង ។ ហើយអ្វីដែលកាន់ តែពិសេសសម្រាប់រថយន្តខាងលើនេះ គឺវាក៏ផ្តល់ជម្រើសកៅអីអង្គុយដល់ទៅ ៥ ផងដែរ ខណៈពីមុនមកមានតែជម្រើសកៅអី ៤ ប៉ុណ្ណោះ ៕