vivo S10 Pro នឹងលេចរូបរាងជាមួយនឹងកាមេរ៉ាដល់ទៅ 108 មេហ្គាភិចសែល

ប្រទេសចិន៖ នាពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនទូរស័ព្ទយក្សរបស់ចិន vivo នឹងបង្ហាញសមាជិកថ្មី ទូរស័ព្ទឆ្លាតវៃម៉ូដែល vivo S10 Pro ដែលជាទូរស័ព្ទមានកាមេរ៉ាដល់ទៅ 108 មេហ្គាភិចសែល។

នេះបើយោងតាមរយៈការបង្ហោះរូបពាណិជ្ជកម្មលើគណនីផ្លូវការ Weibo របស់ក្រុមហ៊ុនផ្ទាល់ យើងអាចឃើញថា vivo S10 Pro នេះត្រូវបានបង្ហាញមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដោយកាមេរ៉ាចម្បងនោះមានទំហំដល់ទៅ 108 មេហ្គាភិចសែល។ ក្នុងនោះដែរ លោកអ្នកក៏អាចមើលឃើញពីរូបរាងរបស់ទូរស័ព្ទទំនើបនោះមានគែមរាងជ្រុងរាបស្មើភ្លឺចិញ្ចាច ហើយផ្ទៃសម្បកខាងក្រោយរបស់វាវិញមានពណ៌ថ្ងៃរាបលិចប្រដេញពណ៌យ៉ាងស្រស់ស្អាតរួមជាមួយនឹងអេក្រង់ខាងមុខអមជាមួយនឹងកាមេរ៉ាដល់ទៅ 2 គ្រាប់។

ចង់ដឹងហើយមែនទេថា vivo S10 Pro នោះនឹងមានលក្ខណសម្បត្តិពិសេសយ៉ាងណានោះ គឺមានតែរង់ចាំអ៊ុតមើលទាំងអស់គ្នានៅថ្ងៃទី 15 កក្កដា ខាងមុខនេះ។ អូ! មិនមែនត្រឹមតែទូរស័ព្ទម៉ូដែល vivo S10 Pro ដែលនឹងត្រូវបង្ហាញខ្លួនប៉ុណ្ណោះទេ គឺនៅមានទូរស័ព្ទម៉ូដែល S10 ផ្សេងទៀតដែលនឹងបង្ហាញខ្លួនផងដែរ!

ប្រភព៖ GSM Arena