គ្រប់រថយន្ត Ram ទាំងអស់ នឹងក្លាយជារថយន្តអគ្គិសនីសុទ្ធនៅឆ្នាំ ២០៣០

បរទេស៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Stellantis បានបង្ហាញផែនការផលិតរថយន្ត Ram អគ្គិសនី បួនម៉ូឌែល ដែលធ្វើយ៉ាងណាត្រូវតែមានសមត្ថភាពខ្លាំងជាងដៃគូប្រជែង នាឆ្នាំ ២០២៤ ខាងមុខនេះ ។ ជាមួយគ្នានេះដែរ Stellantis ក៏បានបង្ហើបឲ្យដឹងថា រថយន្ត Ram ឆ្នាំ ២០២៤ មានឈ្មោះថា Ram 1500 BEV ។

យ៉ាងណាក៏ដោយ សម្រាប់ព័ត៌មានជាក់លាក់ Ram ពុំទាន់បញ្ជាក់នៅឡើយ ប៉ុន្តែ Ram បានអះអាងថា រថយន្តអគ្គិសនិរបស់ខ្លួននឹងមានសម្ថភាពលើសគូរប្រគួត ដោយមានន័យដល់រថយន្ត Chevy Silverado EV អាចបើកបរចម្ងាយ ៦៤៣គ.ម និង F-150 Lightning កម្លាំង ៥៦៣សេះ។​ ហើយ Ram ក៏បានបន្ថែមថា រថយន្តអគ្គិសនីនោះ នឹងមានសម្ថភាពសាកថ្មល្បឿនលឿន ១៥០kW ផងដែរ ។

ទន្ទឹងគ្នានេះផងដែរ Stellantis ក៏បានអះអាងដែរថា យ៉ាងយូរនៅឆ្នាំ ២០៣០ គ្រប់រថយន្ត Ram ទាំងអស់ នឹងក្លាយជារថយន្តអគ្គិសនី ៕