ទីបំផុតដឹងពីតម្លៃរថយន្តផីកអាប់ Hyundai Santa Cruz ស៊េរីឆ្នាំ២០២១ ហើយ ពិតជាធូរថ្លៃនឹកស្មានមិនដល់

បរទេស៖ ក្រោយពីប្រកាសបង្ហាញជាផ្លូវការបានមួយរយៈខ្លីរួចមក ស្រាប់តែពេលនេះក្រុមហ៊ុន Hyundai បានបង្ហាញពីតម្លៃរថយន្ត Santa Cruz ស៊េរីឆ្នាំ២០២១ ហើយ គឺ ចាប់ពី ២៣.៩៩០ ដុល្លារ សម្រាប់ទីផ្សារអាមេរិក ។

រថយន្ត Santa Cruz ស៊េរីឆ្នាំ២០២១ មាន ៣ម៉ូឌែល សម្រាប់ជ្រើសរើស ព្រមទាំងមានតម្លៃផ្សេងៗគ្នាដូចជា SEL មានតម្លៃចាប់ពី ២៧ ១៩០ដុល្លារ, SEL Premium តម្លៃចាប់ពី ៣៥ ៦៨០ដុល្លារ និង Limited តម្លៃចាប់ពី ៣៩ ៧២០ដុល្លារ។

គួរឲ្យដឹងផងដែរថា រថយន្តភីកអាប់ Hyundai Santa Cruz នេះប្រើប្រាស់គ្រោងឆ្អឹងប្រភេទ Unibody ដែលមានការឌីហ្សាញកាត់ជាមួយម៉ូដែល Hyundai Tucson ដែលជារថយន្ត SUV។

រថយន្តខាងលើនេះផងដែរ ផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩០សេះ និង ចំណុះ ២,៥លីត្រដូចគ្នា ប៉ុន្តែបំពាក់បន្ថែម Turbocharge មានកម្លាំង ២៧៥សេះ។

ក្រៅពីនេះ វាក៏បានបំពាក់ជាមួយគ្រឿងបរិក្ខាផផ្សេងៗដូចជា កុងទ័រទំហំដល់ ១០អ៊ីញ និងអេក្រង់កម្សាន្ត ១០អ៊ីញដូចគ្នា ព្រមទាំងមាន Option ប្រព័ន្ធសំឡេង Bose, ពូកស្បែក, កន្លែងដាក់អីវ៉ាន់ក្រោមកៅអី ក៏ដូចជាមុខងារសុវត្ថិភាពជាច្រើន រួមទាំង Forward Collision Avoidance, Lane Keep Assist, Driver Attention Warning, Blindspot Warning, Blind Spot Camera, Safe Exit Assist, Highway Drive Assistance, Surround-View Monitor និង Rear Cross-Traffic Alerts ទៀតផង៕