ពិសេសមែន! realme បានបង្កើតយុទ្ធនាការបង្ហាញក្តីស្រឡាញ់ #lovewin ព្រមទាំងមានប្រូម៉ូសិនពាក់កណ្តាលឆ្នាំជាមួយតម្លៃថ្មី និងកាដូបន្ថែមសម្រាប់ realme C ស៊េរី ដើម្បីអរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ

realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេបង្កើតភាពពេញនិយមសម្រាប់យុវវ័យ ហើយក៏ជាប្រេនស្មាតហ្វូនក្មេងខ្ចីមួយដែលទើបចូលក្នុងទីផ្សារប្រទេសកម្ពុជាជិត ២ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ​ realme ពិតជាទទួលបានការគាំទ្រយ៉ាងសម្បើមពីអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា ទោះបីពួកគេត្រូវប្រឈមនឹងភាពលំបាកក៏ដោយ។

ដូច្នេះដើម្បីជាការតបស្នងចំពោះការគាំទ្រដ៏ច្រើននេះ realme បានបង្កើតកម្មវិធីប្រូម៉ូសិនពិសេសពាក់កណ្តាលឆ្នាំ2021 សម្រាប់អ្នកគាំទ្រដែលមានបំណងជាវ realme ស្មាតហ្វូន។ ដោយក្នុងម៉ូឌែលដែលមានក្នុងប្រូម៉ូសិនមាន realme C11, C12 និង C25S ដែលជាស្មាតហ្វូនពេញនិយមសម្រាប់យុវវ័យ។

តោះយើងមកមើលលក្ខណៈសម្បត្តិ ក៏ដូចជាការផ្តល់ជូនសម្រាប់ ស្មាតហ្វូន realme C11, C12 និង C25S ខាងក្រោមនេះ៖

-realme C12​ ជាមួយតម្លៃ129$ ការផ្តល់ជូនកាដូរួមមាន៖ កាសខ្សែ សំបកការពារ និង ស៊ីមស្មាតធំហ្មង12សប្តាហ៍។ realme C12 កាន់ថ្មបានរហូតដល់ 57​ ថ្ងៃ ជាមួយថាមពលថ្មធំ6000mAh ហើយវាមានអេក្រង់ដំណក់ទឹកទំហំ 6.5 អ៊ីញ​​ដែលមាន RAM 3GB និង​ memory 32GB អាចបន្ថែមMicroSD បានដល់ 256GB និងបន្ទះឈីប Helio G35 ជួយសម្រួលដល់ការកម្សាន្តកាន់តែរលូន។ ចំនែកការថតរូបបានច្បាស់ស្អាត ដែលមានកាមេរ៉ាក្រោយ 3គ្រាប់ 13MP កាមេរ៉ាមុខ AI 5MP ។

-realme C25S​ ជាមួយតម្លៃ189$ ការផ្តល់ជូនកាដូរួមមាន៖ កាសខ្សែ សំបកការពារ អាវយឺត និង ស៊ីមស្មាតធំហ្មង12សប្តាហ៍។ realme C25S​ កាន់ថ្មបានរហូតដល់ 51​ ថ្ងៃ ជាមួយថាមពលថ្មធំ6000mAh ជាមួយបច្ចេកវិទ្យាសាកថ្មលឿន18W ហើយវាមានអេក្រង់ដំណក់ទឹកទំហំ 6.5 អ៊ីញ​​ដែលមាន RAM 4GB និង​ memory 64GB អាចបន្ថែមMicroSD បានដល់ 256GB និងបន្ទះឈីប Gaming Helio G85 ជួយសម្រួលដល់ការកម្សាន្តកាន់តែរលូន។ ចំណែកការថតរូបបានច្បាស់ស្អាត ដែលមានកាមេរ៉ាក្រោយ 3គ្រាប់ 48MP កាមេរ៉ាមុខ AI 8MP ។

-realme C11 ជាមួយតម្លៃថ្មី109$ (តម្លៃចាស់ 119$) ការផ្តល់ជូនកាដូរួមមាន៖ សំបកការពារ និង ស៊ីមស្មាតធំហ្មង12សប្តាហ៍។ សាកសមបំផុតសម្រាប់ការកម្សាន្ត វាមានអេក្រង់ទំហំធំ 6.5 អ៊ីញ បំពាក់បន្ទះឈីប Helio G35 ដែលមាន RAM 2GB និង​ memory 32GB កាមេរ៉ាភ្លោះ AI 2គ្រាប់ 13MP កាមេរ៉ាមុខ AI 5MP និងថាមពលថ្មធំ5000mAh​ ។

កាលពីពេលថ្មីៗកន្លងទៅនេះ realme ក៏បានបង្កើតយុទ្ធនាការ #LOVEWIN  ដែលផ្តល់រង្វាន់ជាច្រើនសម្រាប់អ្នកគាំទ្រទាំងអស់គ្នា ដោយគ្រាន់តែធ្វើការចែករំលែកនូវរូបថតនៃពេលវេលាល្អៗណាមួយរបស់ពួកគេ ដើម្បីអាចយកវាមកបំពេញក្នុងបេះដូងនៃ realme។ មិនតែប៉ណ្ណោះ អ្នកគាំទ្រក៏ទទួលបានការឈ្នះរង្វាន់ផងដែរ។ realme តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះអ្នកគាំទ្រ ព្រមទាំងខិតខំនាំយកបច្ចេកវិទ្យាចុងក្រោយថ្មីៗបន្ថែម មកជូនអ្នកគាំទ្របន្ថែមទៀតជាមួយតម្លៃសមរម្យ។

ជាចុងក្រោយគួររំលឹកផងដែរថាប្រូម៉ូសិន realme C11 ជាមួយតម្លៃថ្មី 109 ដុល្លារ រហូតដល់អស់ពីស្តុក។ ចំណែក កាដូបន្ថែមសម្រាប់ realme C12 និង realme C25S ចាប់ពីថ្ងៃទី 17-31 កក្កដា 2021នេះតែប៉ុណ្ណោះ។ ប្រញាប់រួសរ៉ាន់ឡើង ចំនួនមានកំណត់!​