VIVO អាចនឹងដាក់ចេញស្មាតហ្វូនថ្មីមួយ មានកាមេរ៉ា Selfie ប្លែកគេ

សារព័ត៌មាន​ចិន​បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន VIVO កំពុង​ត្រៀម​ដាក់ចេញ​ស្មា​ត​ហ្វូ​ន​ថ្មី​មួយ​ម៉ូ​ឌែ​ល V15 Pro ដែល​អាច​នឹង​បំពាក់​នូវ​កាមេរ៉ា​ក្រោយ​ចំនួន 3 គ្រាប់ ហើយ​មាន​កាមេរ៉ា​មុខ​ប្រភេទ​លោត​ឡើង​ពេល​ចុច​ថត។

តាមរយៈ​រូបភាព​ដែល​បាន​បែកធ្លាយ ស្មា​ត​ហ្វូ​ន vivo V15 Pro បាន​បង្ហាញថា ផ្នែក​ខាងក្រោយ មានភ្ជាប់​ជាមួយនឹង​កាមេរ៉ា​បញ្ឈរ 3 គ្រាប់ ហើយ​ខាង​ផ្នែក​ខាង​មុន​យើង​អាច​ឃើញ​កាមេរ៉ា​មួយគ្រា​ប់លោត​ឡើង​ពេល​ចុច​បើកមុខ​ងារ​ថត Selfie។

ដោយឡែក​ផ្នែក​ខាងក្រោយ​នោះ យើង​សង្កេតឃើញថា មិនមាន​កន្លែង​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​នោះទេ។ ដែល​នេះ វា​ជាស​ញ្ញា​ល្អ​បញ្ជាក់ថា វា​អាចមាន​មុខងារ​បង្កប់​ក្រោម​អេក្រង់។ ស្មា​ត​ហ្វូ​ន​នេះ នឹង​បង្ហាញខ្លួន​ជា​ផ្លូវការ​នៅ​ខែកុម្ភៈ​ខាងមុខ នេះ​បើ​ពិត​ព័ត៌មាន​ចចាមអារ៉ាម៕