LG ត្រៀមបំពាក់បច្ចេកវិទ្យា 5G នៅលើស្មាតហ្វូនត្រកូល G ដំបូងគេ

តាមរយៈមានព័ត៌មានជាច្រើនបានចុះផ្សាយអំពី LG ក្នុងការនាំយក​នូវ​អាវុធ​ថ្មីរបស់​ខ្លួន ដើម្បីប្រកួត​ប្រជែង​ក្នុង​ទីផ្សារនាដើមឆ្នាំនេះ សម្រាប់ត្រកូល G ហើយវានឹងក្លាយជាស្មាតហ្វូនដំបូង​ដែល​បំពាក់​បច្ចេក​វិទ្យា 5G របស់ LG នៅឆ្នាំ ២០១៩ នេះ។

ស្មាតហ្វូន​ដើរ 5G ​បម្រុង​នឹង​ចាប់​កំណើត​ក្នុង​ព្រឹត្តិការណ៍ MWC ​ខែ​ក្រោយ​នេះ ត្រូវ​គេ​រំពឹង​ថា នឹង​កើត​មក​ជាមួយ​បច្ចេកវិទ្យា 5G ​ហើយ​បំពាក់​ឈីប​សមត្ថភាព​ខ្ពស់ Snapdragon 855 SoC។ លើស​ពី​នេះ ទូរស័ព្ទ 5G នេះ​នឹង​មាន​កម្លាំង​ថ្ម 4000mAh ​ហើយ LG ​សន្យា​ថា​ម៉ូឌឹម 5G (5G modem) ​នឹង​ជះ​ឥទ្ធិពល​ដល់​អាយុកាល​ប្រើប្រាស់​ទូរស័ព្ទ​ឡើយ៕