Oppo A16 តម្លៃក្រោម 150 ដុល្លារ មានថាមពលថ្មដល់ទៅ 5000mAh

កាលពីប៉ុន្មានខែមុននេះ ធ្លាប់មានព័ត៌មានខ្លះៗរួចមកហើយពីទូរស័ព្ទ Oppo A16 ដែលនឹងត្រូវដាក់បង្ហាញខ្លួននោះ ហើយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ ក្រុមហ៊ុន Oppo ក៏បានបង្ហាញទូរស័ព្ទនេះជាផ្លូវការមែនជាមួយនឹងអេក្រង់ទំហំ 6.52 អ៊ីង កញ្ចក់ HD+ LCD

តួខាងក្រោយនៃទូរស័ព្ទស្រោបដោយលោហៈពណ៌ចែងចាំង ស្ថិតក្នុងកម្រាស់ 8.4 មីល្លីម៉ែត្រ និងទម្ងន់ 190 ក្រាម ផ្គួបជាមួយនឹងកាមេរ៉ាចំនួន 3 គ្រាប់ ដោយកាមេរ៉ាចម្បងមានទំហំ 13 មេហ្គាភិចសែល កាមេរ៉ា macro មានទំហំ 2 មេហ្គាភិចសែល និងកាមេរ៉ា monochrome ទំហំ 2 មេហ្គាភិចសែល។

បន្ថែមពីនេះ OppA A16 មានបំពាក់បន្ទះឈីប Helio G35 SoC រួមនឹង RAM ទំហំ 3GB អង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 32GB អាចបន្ថែមមេម៉ូរីបានទៀតផង។ លើសពីនេះ ទូរស័ព្ទម៉ូដែលនេះបានដាក់ឱ្យដំណើរការដោយប្រើប្រព័ន្ធប្រតិបត្តិការ Android 11 និង ColorOS 11.1 យ៉ាងទាន់សម័យចេញពីប្រអប់តែម្ដង។

មិនត្រឹមតែប៉ុណ្ណោះ ទូរស័ព្ទ Oppo A16 នេះមានថាមពលថ្មរហូតដល់ទៅ 5000mAh ដែលអាចសាកថ្មបានជាមួយនឹងខ្សែប្រភេទ UBS-C ហើយនៅគែមទូរស័ព្ទនេះមានកន្លែងស្កេនក្រយ៉ៅម្រាមដៃដោះសោទូរស័ព្ទទៀតផង។ សម្រាប់តម្លៃវិញនោះ គឺ ប្រហែល $140 ដែលកំពុងដាក់លក់ដោយបណ្ដាអ្នកចែកចាយតាមអនឡាញនៅប្រទេសឥណ្ឌូនេស៊ី ដោយមានពណ៌ខៀវ ទឹកប្រាក់ និងខ្មៅ។ សម្រាប់ការចេញលក់នៅលើទីផ្សារប្រទេសផ្សេងមិនទាន់ត្រូវបានប្រកាសនៅឡើយទេ៕

ប្រភព៖ GSM Arena