ទីបំផុតរថយន្ត Nissan Frontier ស៊េរីឆ្នាំ២០២២ រូបរាងថ្មី បានចូលដល់រោងចក្រផលិតហើយ

បរទេស៖ នៅទីបំផុតកាលពីពេលថ្មីៗនេះ រថយន្ត Nissan Frontier ស៊េរីឆ្នាំ២០២២ ដែលជារថយន្តទទួលការដីហ្សាញរូបរាងថ្មី ត្រូវបានបើកដំណើរការផលិតហើយ នៅរោងចក្រក្នុងទិក្រុង Canton រដ្ឋ Mississippi សហរដ្ឋអាមេរិក។

យោងតាមព័ត៌មានកន្លងមក បានឲ្យឃើញថា រថយន្ត Nissan Frontier ឆ្នាំ២០២២ បំពាក់ម៉ាស៊ីនចំណុះ ៣,៨លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣១០សេះ ប្រើប្រអប់លេខអូតូ ៩វគ្គ។

ក្រៅពីនេះ វាក៏មានបំពាក់បច្ចេកវិទ្យាទំនើបៗមួយចំនួន ដូចជា Automatic Emergency Braking with Pedestrian Detection, Blind Spot Warning, Rear Cross Traffic Alert, Lane Departure Warning, High Beam Assist, Rear Automatic Braking, Intelligent Cruise Control និង Traffic Sign Recognition technology ទៀតផង ។

សម្រាប់ការរចនាកាប៊ីនខាងក្នុងមានដូចជា កៅអីបំពាក់ស្បែក Zero Gravity, កុងទ័រទំហំ ៧អ៊ីញ និង អេក្រង់កម្សាន្តទំហំ ៨អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay។ មិនតែប៉ុណ្ណោះ ភីកអាប់នេះក៏មានបំពាក់កញ្ចក់ acoustic laminated glass និងបន្ថែមឧបករណ៍ទប់សំឡេងរំខាន insulation ដើម្បីកាត់បន្ថយសំឡេងរំខានពីខាងក្រៅផងដែរ។

សូមបញ្ជាក់ផងដែរថា រថយន្ត Nissan Frontier ឆ្នាំ២០២២ ត្រូវបានគេរំពឹងថា នឹងចេញលក់ជាផ្លូវការនៅចុងរដូវក្តៅខាងមុខ នឹងផ្តល់ជម្រើសតួខ្លួន ២ម៉ូដែល គឺ King Cab និង Crew Cab ៕