Realme GT Master Edition ស៊េរីបង្ហាញខ្លួនរំលេចនូវរូបរាងប្លែកយ៉ាងប្រណីត

ប្លែកទៀតហើយ! កាលពីថ្ងៃទី 21 ម្សិលមិញនេះ ក្រុមហ៊ុន Realme នៅប្រទេសចិនបានបង្ហាញនូវសមាជិកថ្មីស៊េរី GT Master Edition ចំនួនពីរម៉ូដែល មានរូបរាងប្លែក និងប្រណីតដោយមានការច្នៃម៉ូតពិសេសដោយអ្នកច្នៃម៉ូតជនជាតិជប៉ុនដ៏ល្បី លោក Naoto Fukasawa។

ទូរស័ព្ទពីរម៉ូដែលនោះមានឈ្មោះដូចជា Realme GT Master Edition និង GT Master Explorer Edition។ ការរចនាសម្រាប់ទូរស័ព្ទទាំងពីរម៉ូដែលនេះមានរូបរាងផ្ទៃស្រដៀងនឹងវ៉ាលិស ដោយផ្ទៃសម្បកខាងក្រោយមានក្រឡាផុសស្រោបដោយស្បែកទន់ៗកាន់ទៅមានផាសុកភាពក្នុងដៃ។ លើសពីនេះទៀតនោះ សម្បករបស់ទូរស័ព្ទនេះក៏មានហត្ថលេខារបស់លោក Fukasawa នៅពីក្រោមលោហ្គោថែមទៀតផង។

មើលឃើញរាងដ៏ស្អាតនេះហើយ ដូចនេះយើងនឹងមកមើលលក្ខណសម្បត្តិត្រួសៗរបស់ទូរស័ព្ទទាំងអស់គ្នា!