ជាវស្មាតហ្វូនកាមេរ៉ា ៤ គ្រាប់របស់ Huawei ថ្ងៃនេះ នឹងទទួលបានកាដូរពិសេសមិនធ្លាប់មាន

ភ្នំពេញ៖ ដោយ​សម្លឹង​ឃើញ​ពី​តម្រូវការ​របស់​អ្នកប្រើប្រាស់​ស្មា​ត ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈានមុខ​លំដាប់​ពិភព​

លោក​ Huawei បាន​បញ្ចេញ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y9 2018 កាមេរ៉ា៤ (មុខ​ពីរ ក្រោយពីរ) មាន​កម្លាំង​ថ្ម​ធំ​រហូតដល់​ទៅ 4000 mAh តម្លៃ​ត្រឹមតែ $229 ថែម​កាដូ​កក្រើក។

“អតិថិជន​ដែល​ស្មា​ត​ហ្វូ​ន Huawei Y9 2018 នា​រដូវ​កាល​នេះ នឹង​ទទួលបាន​កាដូ​ពិសេស​រួមមាន កាស​ស្តាប់​ត្រចៀក​ធំ កែវ​ទឹក ក្រវិល​ទ្រ​ទូរស័ព្ទ ស៊ីម​ស្មា​ត និង​កញ្ចប់​ធំ​ម្ម៉​ង់ ១២ សប្តាហ៍ ហើយ​និង​មានតម្លៃ​ត្រឹមតែ $229 តែប៉ុណ្ណោះ។

Huawei Y9 2018 គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ដែល​ផលិត​តាម​ស្ដង់ដា និង​ស្របតាម​តម្រូវការ​អ្នក​ប្រើ​ប្រាស់​ជាពិសេស​គុណភាព​នៃ​ការផលិត តួរ​ខ្លួន​ស្រោប​ដោយ​លោហៈ អេក្រង់​លាត​ដែលមាន​ទំហំ 5.93” មាន​កម្រិត​បង្ហាញ Full HD+ បំពាក់​កាមេរ៉ា​ភ្លោះ ខាងមុខ​ទំហំ 16MP+2MP ថតរូប​ច្បាស់​ល្អ ហើយ​ជាពិសេស​អាច​ថតរូប​បែបកំប្លែងៗ ខ្យូតៗ ជាមួយនឹង​កញ្ចក់ AR lens និង មុខងារ Effects។  Huawei Y9 2018 បំពាក់​មក​នូវ​កាមេរ៉ា​ខាងក្រោយ​ទំហំ 13MP+2MP អាច​ផ្តិត​រូបភាព​បាន​ច្បាស់​ល្អ និង​ព្រាល​ផ្ទៃ​ខាងក្រោយ​ដូច​កាមេរ៉ា​អាជីព។

Huawei Y9 2018 មាន​កម្លាំង​ថ្ម​ធំ​មហិមា​រហូតដល់​ទៅ 4000mAh ប្រើ​បន្ទះ​ឈី​ប Kirin 659 ប្រព័ន្ធ​Android 8.0 (Oreo)ចេញពី​ប្រអប់​ស្រាប់ ជាមួយនឹង RAM 3GB និង ROM 32GB និង​បន្ថែម​មក​នូវ​សេន​ស័​រ ស្កេ​ន​ម្រាមដៃ​លឿន ព្រមទាំង​មុខងារ​ដោះ​សោរ ដោយ​ប្រើ​ទម្រង់​មុខ​ផងដែរ។ កាន់តែ​អែម Huawei Y9 2018 មាន​ជើង​ទម្រ​រដាក់​ស៊ីម​បាន​ពីរ និង Micro SD card ១ (256G) និង ច្ចេក​វិទ្យា Screenshot ដោយ​ប្រើ​ម្រាមដៃ​បី​អូស​ចុះក្រោម (Three Finger Screen Shoot) ថែម​ទៀតផង។

 អតិថិជន​អាច​រក​ជាវ​ស្មា​ត​ហ្វូ​ន Huawei Y9 2018 តម្លៃ​ត្រឹមតែ $229 ថែម​កាដូ​កក្រើក នៅ ហាង​លក់​ទូរ​សព្ទ​នានា ជាពិសេស​ហាង​ដែលមាន​ស្លាក​សញ្ញា Huawei រឺ​បុគ្គលិក​លក់​របស់ Huawei ទូទាំងប្រទេស៕