
បន្ទាប់ប្រកាសថាចំណូលនៃការលក់ទូរស័ព្ទ iPhone មានការធ្លាក់ចុះ 15 % នៅដើមឆ្នាំ 2019 លោក Tim Cook បានគេសួរអំពីតម្លៃនៃទូរស័ព្ទថា តើវាអាចចុះថ្លៃបន្តិចទេ ខណៈស្ថានភាពមិនល្អបែបនេះ។
ជាដំបូងលោក Cook បានពន្យល់ពីយុទ្ធសាស្ត្រកំណត់តម្លៃរបស់ក្រុមហ៊ុន Apple ថាសម្រាប់តម្លៃ iPhone XS ក្រុមហ៊ុនចង់រក្សាតម្លៃឲ្យដូចនឹង iPhone X និង XS Max ថ្លៃជាងគេបន្តិច ហើយ iPhone XR ស្ថិតនៅចន្លោះតម្លៃ iPhone 8 និង 8 Plus។ ជាមួយគ្នានេះ លោក Tim Cook បានសារភាពថា កត្តាតម្លៃជាហេតុបណ្ដាលឲ្យចំណូលបានពីការលក់ iPhone មានការថយចុះនៅត្រីមាសចុងក្រោយ។ ដូច្នេះ នៅពេលខាងមុន Apple កំពុងសម្រេច ថានឹងត្រូវផ្លាស់ប្ដូរយុទ្ធសាស្ត្រកំណត់តម្លៃ iPhone ថ្មីលើទីផ្សារអន្តរជាតិ ដោយអាចមានជាការទម្លាក់តម្លៃនៅលើទីផ្សារមួយចំនួន បន្ទាប់ពីបានបញ្ចុះតម្លៃពីររួចមកហើយនៅក្នុងទីផ្សារចិន និងជប៉ុន៕