Huawei P50 និង P50 Pro រំលេចខ្លួនក្នុងរចនាបថថ្មី បំពាក់ប្រព័ន្ធប្រតិបត្តិការ HarmonyOS

ទូរស័ព្ទទំនើប Huawei P50 និង P50 Pro ត្រូវបានបង្ហាញខ្លួនជាផ្លូវការកាលពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុននេះនៅប្រទេសចិនជាមួយនឹងរូបរាងរចនាប្លែក។

ទូរស័ព្ទម៉ូដែល Huawei P50 មានអេក្រង់ទំហំ 6.5 អ៊ីង កញ្ចក់ OLED កម្រិត Refresh Rate កើនដល់ 90Hz និងកម្រិតចុចប៉ះ មាន 300Hz ខណៈ Huawei P50 Pro មានអេក្រង់ទំហំ 6 អ៊ីង កញ្ចក់ OLED កម្រិត Refresh Rate កើនដល់ 120Hz និងកម្រិតចុចប៉ះ 300Hz។ កាមេរ៉ារបស់ទូរស័ព្ទទាំងពីរម៉ូដែលនេះមានការផលិតបំពាក់កាមេរ៉ារបស់ Leica ផ្ដល់គុណភាពថតរូបច្បាស់ជាមួយនឹងបច្ចេកវិទ្យាទប់រំញ័រ។

លក្ខណសម្បត្តិសំខាន់ៗរបស់ទូរស័ព្ទ Huawei P50 និង Huawei P50 Pro