Techno Pova 2 ទំនើប ហើយថ្មថាមពលយក្សដល់ទៅ 7000mAh កំពុងទទួលការចាប់អារម្មណ៍លើទីផ្សារកម្ពុជា

តើលោកអ្នកធ្លាប់ស្គាល់ទូរស័ព្ទយីហោ Techno ដែរឬទេ? នេះនែ! Techno Pova 2 ជាទូរស័ព្ទទំនើបមួយម៉ូដែលដែលកំពុងមានលក់នៅលើទីផ្សាររបស់ប្រទេសកម្ពុជាយើង ជាមួយនឹងលក្ខណសម្បត្តិពិសេស និងតម្លៃសមរម្យ។

Techno Pova 2 នេះ មានអេក្រង់ទំហំ 6.9 អ៊ីង កញ្ចក់ IPS LCD បង្ហាញរូបពេញ FHD+ ទំហំ 1080×2460 ភិចសែល។ ទូរស័ព្ទម៉ូដែលនេះមាន RAM ទំហំ 4GB/6GB និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 64GB/128GB ព្រមទាំងអង្គប្រតិបត្តិករ MediaTek Helio G85 ជំរុញឱ្យការប្រើប្រាស់មានភាពរលូន មិនងាយទាក់ពេលប្រើប្រាស់កម្មវិធីនានា ឬលេងហ្គេម។ មួយវិញទៀត លោកអ្នកក៏អាចប្រើកាតមេម៉ូរីបន្ថែមដើម្បីទទួលបានទំហំផ្ទុកទិន្នន័យកាន់តែច្រើន។

TECNO Mobile POVA 2 price and specs in the Philippines - PH InfoTech

បន្ថែមពីនេះទៀត Techno Pova 2 នេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 11 និង HIOS 7.6 ទាន់សម័យសម្រាប់កម្មវិធីប្រើប្រាស់ ក៏ដូចជាប្រព័ន្ធសុវត្ថិភាព។ ក្រឡេកមកមើលកាមេរ៉ាវិញ ទូរស័ព្ទម៉ូដែលនេះមានកាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែល មានអំពូល LED Flash ដល់ទៅពីរជួយបង្កើនពន្លឺក្នុងការថតស៊ែលហ្វីច្បាស់ល្អ ហើយកាមេរ៉ាក្រោយមានចំនួន 4 គ្រាប់ ដោយកាមេរ៉ាចម្បងមានទំហំ 48 មេហ្គាភិចសែល ហើយកាមេរ៉ា 3 ផ្សេងមានទំហំ 2 មេហ្គាភិចសែលដូចៗគ្នា ជាមួយនឹងអំពូល LED Flash ចំនួន 4 គ្រាប់ ផ្ដល់ពន្លឺថតរូបកន្លែងងងឹតច្បាស់ខ្លាំង។ លើសពីនេះ នៅគែមនៃទូរស័ព្ទមានកន្លែងស្កេនក្រយៅម្រាមដៃដោះសោទូរស័ព្ទយ៉ាងរហ័ស។

សម្រាប់ថាមពលប្រើប្រាស់វិញនោះ ទូរស័ព្ទទំនើបម៉ូដែល Techno Pova 2 នេះប្រាកដជាស៊ីដាច់គេហើយ ដោយការប្រើថ្មថាមពល 7000mAh ដ៏ធំ និងបច្ចេកវិទ្យាសាកថ្មឆាប់ពេញទំហំ 18W អាចឱ្យអ្នកប្រើប្រាស់ និងលេងហ្គេមបានច្រើនម៉ោង មិនព្រួយរឿងឆាប់អស់ថ្ម ហើយសាកថ្មឆាប់ពេញទៀត ដោយលក្ខណសម្បត្តិនៃថ្មដ៏ធំនេះជួយលោកអ្នកមិនឱ្យខាតពេលអង្គុយរង់ចាំសាកថ្មរាប់ម៉ោងទំរាំពេញឡើយ។

Techno Pova 2 នេះមានពណ៌ទឹកប្រាក់ ខៀវ និងខ្មៅចាំងភ្លឺផ្លេក ហើយសម្រាប់តម្លៃរបស់ទូរស័ព្ទនេះ គឺម៉ូដែលដែលមាន RAM ទំហំ 4GB អង្គផ្ទុកទិន្នន័យ 64GB មានតម្លៃ $159 និងម៉ូដែល RAM ទំហំ 6GB អង្គផ្ទុកទិន្នន័យ 128GB មានតម្លៃ $189 ហើយទូរស័ព្ទនេះកំពុងមានលក់លើទីផ្សារប្រទេសកម្ពុជាហើយ៕