
វាជារឿងដ៏សាមញ្ញមួយបើនិយាយអំពីការ Screenshot នៅលើអេក្រង់ទូរស័ព្ទ iPhone ប៉ុន្តែមិនប្រាកដថាអ្នកប្រើគ្រប់គ្នាសុទ្ធតែដឹង និងចេះប្រើទាំងអស់នោះទេ ដូច្នេះហើយថ្ងៃនេះ Admin សូមរំឮករឿងចាស់នេះ មកជម្រាបម្ដងទៀតសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ iPhone X ឲ្យបានដឹង ជាមួយនឹងជម្រើស 2 យ៉ាង។
ចម្លើយខ្លីសម្រាប់ជម្រើសទី 1 គឺ៖ ចុចប៊ូតុង Volume ផ្នែកខាងលើ និងចុចប៊ូតុង Lock ក្នុងពេលតែមួយ ដើម្បីចាប់យករូបថតលើអេក្រង់ជាការស្រេច។
សម្រាប់ជម្រើសទី 2 គឺ៖ ធ្វើឡើងតាមរយៈការចុចលើមុខងារ AssistiveTouch ដែលជាចំណុចខ្មៅតូចមួយ លោតឡើងអេក្រង់ដោយលោកអ្នកអាចចូលទៅបើកវាបានតាមរយៈ Settings > General > Accessibility and toggle AssistiveTouch។ ក្រោយបើកដំណើរការមុខងារនេះ លោកអ្នកអាចចុចលើវា ស្វែងរកពាក្យ Device វានឹងចេញផ្ទាំងមួយទៀត ចុចពាក្យ More ហើយចុងបន្ទប់ចុចលើពាក្យ Screenshot ជាការស្រេច។ នៅលើមុខងារ AssistiveTouch យើងក៏អាចធ្វើការកំណត់មុខងារដែលចាំបាច់ណាឲ្យបង្ហាញនៅមុខងារបានដែរ នៅលើពាក្យ Custom៕