VIVO កំពុងសម្ងំផលិតកុំព្យូទ័រយួរដៃថ្មី

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ សង្កេតឃើញថាក្រុមហ៊ុនផលិតទូរស័ព្ទជាច្រើនបានងាកមកបន្ថែមការផលិតរបស់ខ្លួនពីការផលិតតែទូរស័ព្ទ ដោយផលិតកុំព្យូទ័រយួរដៃទំនើបៗ ស្ដើង និងសមត្ថភាពគួរឱ្យភ្ញាក់ផ្អើល។ ក្នុងនោះដែរ ក្រុមហ៊ុន vivo ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទប្រណីត និងកាមេរ៉ាបំពាក់លើទូរស័ព្ទដ៏ឆ្លាតវៃ កំពុងត្រៀមខ្លួនបង្ហាញជូនដល់អតិថិជនរបស់ខ្លួននូវកុំព្យូទ័រយួរដៃថ្មីដំបូងរបស់ខ្លួន។

កុំព្យូទ័រយួរដៃដំបូងរបស់ vivo ត្រូវបានគេបង្ហើបថានឹងមានអេក្រង់ 2 ទំហំ ប្រើអង្គដំណើរការ Intel Core i3 ឬ Core i5 ជំនាន់ 11 ហើយគេក៏បានទម្លាយមកដែរថា កុំព្យូទ័រអាថ៌កំបាំងនោះនឹងប្រើប្រព័ន្ធប្រតិបត្តិការថ្មីរបស់ Microsoft គឺ Windows 11 តែម្ដង។

សម្រាប់រូបរាង និងលក្ខណសម្បត្តិពិតប្រាកដយ៉ាងណានោះ គឺមានតែរង់ចាំវត្តមានផ្លូវការពី vivo ទាំងអស់គ្នា!

ប្រភព៖ GizChina