អាថ៌កំបាំងនៃភាពជោគជ័យដែលមានអ្នកប្រើប្រាស់រហូតដល់1០០លាននាក់របស់realmeត្រូវបានលាតត្រដាងព្រមទាំងទទួលបានចំណាត់ថ្នាក់កំពូលទី4ក្នុងទីផ្សារប្រទេសកម្ពុជា

ក្រុមហ៊ុន realme ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅលើពិភពលោកបានប្រកាសពីសមិទ្ធផលនៃការលក់ស្មាតហ្វូនរបស់ខ្លួនឈានដល់ 100 លានគ្រឿងទូទាំងពិភពលោក ។យោងតាមទិន្នន័យពីការស្រាវជ្រាវទីផ្សារនិងប្រឹក្សាយោបល់យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Strategy Analytics បានឲ្យដឹងថាស្ថានភាពក្នុងអំឡុងពេលមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដែលបង្កឡើងដោយសារ COVID-19 នៅឆ្នាំ 2020 ដល់ឆ្នាំ 2021 realme បានក្លាយជាស្មាតហ្វូនលំដាប់ពិភពលោកដែលមានសន្ទុះលូតលាស់លឿនបំផុតនៅក្នុងរយៈពេលបីឆ្នាំនេះ។ហើយវាក៏មានអត្រាកំណើនកើនឡើង149% ពីមួយឆ្នាំទៅមួយឆ្នាំ នៅត្រឹមត្រីមាសទី 2 ឆ្នាំ 2021 នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ International Data Corporation (IDC) ដែលបានបង្ហាញ។

សមិទ្ធផលនេះបានធ្វើឱ្យមានសក្តានុភាពបន្ថែមទៀតនូវយុទ្ធសាស្ត្រលក់និងអាជីវកម្មរបស់ realme នៅទូទាំងពិភពលោក។ ដោយក្រុមហ៊ុន realme បង្កើតឡើងនៅឆ្នាំ 2018 តែបច្ចុប្បន្នភាពនេះ realme គឺជាប្រេនស្មាតហ្វូនធំជាងគេទី 7 ដែលមានវត្តមាននៅក្នុងទីផ្សារចំនួន 61 ទូទាំងពិភពលោកនិងជាប់ចំណាត់ថ្នាក់កំពូលអ្នកផលិតស្មាតហ្វូននៅក្នុងទីផ្សារចំនួន 13 ដោយទទួលបានចំណាត់ថ្នាក់ទី 1 នៅហ្វីលីពីននិងបង់ក្លាដែស សំរាប់ចំណាត់ថ្នាក់ទី 4 នៅប្រទេសកម្ពុជា ឥណ្ឌានិងរុស្ស៊ី ចំនែកចំណាត់ថ្នាក់ទី 5 នៅបែបអឺរ៉ុប គិតត្រឹមត្រីមាសទី 2 ឆ្នាំ 2021 ។ការឈានដល់ 100 លានគ្រឿងនេះគឺជាសមិទ្ធផលចុងក្រោយបង្អស់ដែលបង្ហាញពីការកើនឡើង របស់ក្រុមហ៊ុន realme ខណៈដែលក្រុមហ៊ុនសាងកេរ្តិ៍ឈ្មោះបន្ថែម មួយទៀតដោយកាលពីមុន realme គឺជាក្រុមហ៊ុនដំបូងគេបង្អស់ដែលបានណែនាំនូវបច្ចេកវិទ្យាសាកថ្ម 125W UltraDart charging ហើយក្នុងចំណោមក្រុមហ៊ុនស្មាតហ្វូនដំបូងដែលបំពាក់បន្ទះឈីប Qualcomm Snapdragon 888។ វាគឺជាស្មាតហ្វូនទីមួយនៅលើពិភពលោកដែលមានកាមេរ៉ាទំហំ 64 មេហ្គាភិចសែល លើសពីនេះទៅទៀត realme ក៏ជាក្រុមហ៊ុនដំបូងគេដែលដាក់លក់ស្មាតហ្វូន 5G តម្លៃក្រោម 200 ដុល្លារ ។

ការកំណត់គោលដៅទៅលើយុវវ័យនិងអ្នកប្រើប្រាស់អាជីពទូទាំងពិភពលោក បានអនុញ្ញាតឱ្យ realme ហ៊ានឆ្ពោះទៅមុខជាមួយប្រេនស្មាតហ្វូនល្បី ៗ ដទៃទៀត ដោយសារអ្នកប្រើប្រាស់អាជីពទាំងអស់នេះត្រូវបានគេសន្យាច្រើន ប៉ុន្តែមិនទទួលបានការផ្គត់ផ្គង់ដូចដែរគេសន្យា នេះបើយោងតាមសំដីនាយកប្រតិបត្តិក្រុមហ៊ុន realme លោក Sky Li ។ “ទាំងយុវវ័យទាំងអ្នកប្រើប្រាស់និងបុគ្គលិករបស់យើងបានបង្រៀនយើងឱ្យហ៊ានបោះជំហានទៅអនាគតហើយក្លាយជាអ្នកបង្កើតនិន្នាការថ្មីផ្តល់ឱ្យយើងនូវភាពក្លាហានក្នុងការ ឧស្សាហកម្មនេះ” ។

លោកលីបាននិយាយថា“ បីឆ្នាំចុងក្រោយនេះពិតជានិយាយអំពីស្មារតីសហគ្រិនភាពនិងការរីកចម្រើនឥតឈប់ឈរសម្រាប់ realme” ។ សូមអរគុណចំពោះការគាំទ្រដ៏ធំពីអ្នកប្រើប្រាស់របស់យើង យើងអាចឈានទៅដល់គោលដៅរបស់យើងក្នុងការលក់ស្មាតហ្វូន បាន100 លានគ្រឿងនិងទទួលបានជោគជ័យយ៉ាងសំខាន់នៅក្នុងទីផ្សារស្មាតហ្វូន។ យើងនឹងបន្តផ្តល់ជូនអ្នកប្រើប្រាស់នៅជុំវិញពិភពលោកនូវផលិតផលដែលមានគុណភាពល្អនិងការរចនាម៉ូដទាន់សម័យក្នុងតម្លៃសមរម្យ។លោកលីក៏បានលើកឡើងផងដែរថាគោលដៅបន្ទាប់របស់ realme គឺដើម្បីសម្រេចបាននូវគោលដៅទ្វេដង – 100 លានគ្រឿង – ការលក់ស្មាតហ្វូន 100 លានគ្រឿងទៀតនៅចុងឆ្នាំ 2022 និងទទួលបានសមត្ថផលដូចគ្នានៅ ឆ្នាំ2023 ផងដែរ។
ដើម្បីសម្រេចបានសមិទ្ធផលនេះ realme កំពុងពឹងផ្អែកលើយុទ្ធសាស្រ្តអភិវឌ្ឍ ផលិតផលដ៏ទូលំទូលាយដែលនឹងមើលឃើញវាពង្រីកការផ្តល់ជូនទ្វេដង ។ជាមួយនឹងការដាក់បង្ហាញនូវស្មាតហ្វូន flagship ស៊េរី GT ថ្មីរបស់ខ្លួននាពេលថ្មីៗនេះដែលត្រូវបានគេដាក់ឈ្មោះថាជា“flagship-killer” ស្មាតហ្វូន realme ត្រៀមខ្លួនប្រកួតប្រជែងនៅក្នុងទីផ្សារកម្រិតមធ្យម ដល់ទីផ្សារកម្រិតខ្ពស់នៅក្នុងទីផ្សារបែបអឺរ៉ុបនឹងទីផ្សារប្រទេសចិន។ ក្រុមហ៊ុនក៏កំពុងវិវដ្ដចក្ខុវិស័យរបស់ខ្លួនក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីនៃ ឧបករណ៏វៃឆ្លាតAIoT (Artificial Intelligence Internet of Things) សម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោកក្នុងរយៈពេល 5 ឆ្នាំខាងមុខនេះ។នៅទីបញ្ចប់នេះ realme បានបង្ហាញពីយុទ្ធសាស្ត្រ 1+5+T របស់ខ្លួនដែល 1 គឺស្មាតហ្វូន 5 តំណាងឱ្យកាសត្រចៀកឥតខ្សែ,នាឡិកា, ទូរទស្សន៍, tablets,កុំព្យូទ័រយួរដៃនិងT តំណាងឱ្យ realme’s AIoT។ realme ជឿជាក់លើសមត្ថភាពរបស់ខ្លួនក្នុងការនាំឲ្យអ្នកប្រើប្រាស់ទៅរករបៀបរស់នៅដែលមានលក្ខណៈបច្ចេកវិទ្យាក្នុងតម្លៃសមរម្យនិងមាននិរន្តរភាពក្នុងពេលតែមួយ។ ជាមួយនឹងចក្ខុវិស័យដ៏ក្លាហាននិងភាពក្លាហានក្នុងការទទួលយកពីពិភពលោកនេះ realme បានត្រៀមខ្លួនរួចជាស្រេចដើម្បីបំបែកឧបសគ្គនៅក្នុងបរិយាកាសប្រកួតប្រជែង។