Samsung Galaxy Z Fold 3 5G គាស់បង្ហាញប្រសិទ្ធភាពការងារ និងការកម្សាន្តប្រកបដោយអានុភាពក្នុងទូរស័ព្ទតែមួយ

សមាជិកថ្មីរបស់ Samsung គឺទូរស័ព្ទប្រភេទអេក្រង់បត់ Galaxy Z Fold 3 5G ត្រូវបានបង្ហាញខ្លួនជាផ្លូវការក្នុងព្រឹត្តិការណ៍ Samsung Unpacked ដែលមានរូបរាងស្ដើង ដូចកូនសៀវភៅ កម្រាស់វាស្ដើងទាំងពេលបត់អេក្រង់ចូលគ្នា និងពេលពន្លារវា។

Samsung Galaxy Z Fold 3 price, features, and release date

Samsung Galaxy Z Fold 3 5G នេះ ត្រូវបានរចនាឡើងដោយផ្ដល់ជូនលោកអ្នកនូវការប្រើក្នុងការនិយាយ ធ្វើការ និងលេងកម្សាន្តបានក្នុងពេលតែមួយក្នុងល្បឿនដ៏លឿនអស្ចារ្យ។ អេក្រង់ទំហំ ប្រើកញ្ចក់ប្រភេទ Dynamic AMOLED ផ្ដល់ជូននូវរូបភាពច្បាស់មុត ហើយពេលដែលបើកអេក្រង់ពន្លារជាពីរនោះ លោកអ្នកទទួលបាននូវការប្រើទូរស័ព្ទបែបថេបប្លែតបានភ្លាមៗ។ ជាមួយនឹងកម្រិត refresh រូប 120Hz ប្រព័ន្ធគ្រប់គ្រងពន្លឺពណ៌ខៀវ វាកាន់តែជួយលោកអ្នកក្នុងការមើលកិច្ចការ ឯកសារ រូបភាព ឬវីដេអូផ្សេងៗបានពេញមួយថ្ងៃដោយមិនងាយឈឺភ្នែកឡើយ។ មិនត្រឹមតែប៉ុណ្ណោះ កាមេរ៉ាខាងមុខត្រូវបានរចនាឡើងបែបថ្មី មិនផ្ដល់ភាពរំខាននៅលើអេក្រង់ឡើយ គឺស្ទើរតែមិនឃើញថាមានកាមេរ៉ាទៀតផង។ លើសពីនេះ វាក៏មានសមត្ថភាពការពារការជ្រាបទឹក ជួយលោកអ្នកចេញដំណើរដោយមិនខ្លាចបែកញើស ឬត្រូវទឹកភ្លៀងឡើយ។

កាន់តែពិសេសជាងនេះទៀត លោកអ្នកនឹងទទួលបាននូវបទពិសោធន៍ប្លែកជាមួយនឹងការប្រើទូរស័ព្ទ Galaxy Z Fold 3 5G នេះជាមួយប៊ិកវេទមន្ដ S Pen ដោយលោកអ្នកអាចបញ្ជាវាឱ្យចុចថតរូប និងវីដេអូបានដោយសេរី ពីមុខងារ Flex Mode គឺអាចសូម្បីតែទទួលការហៅចូលការសន្ទនាតាមវីដេអូដោយមិនចាំបាច់ដកដៃចេញពីកិច្ចការដែលលោកអ្នកកំពុងតែធ្វើនៅលើទូរស័ព្ទនេះឡើយ។

ការរីករាយពេញមួយថ្ងៃរបស់លោកអ្នកនៅតែបន្តឥតឈប់ឈរពីថាមពលថ្មសាកឆាប់ពេញ 25W និងប្រើបានយូរម៉ោង ព្រមទាំងការភ្ជាប់ជាមួយនឹងប្រព័ន្ធ 5G នោះកិច្ចការនានាដែលលោកអ្នកកំពុងប្រើនៅលើទូរស័ព្ទនេះអាចផ្ដល់នូវការពេញចិត្តយ៉ាងខ្លាំងជូនលោកអ្នក គឺល្បឿន ដំណើរការ ការរចនា និងរយៈពេលប្រើប្រាស់បូកបញ្ចូលគ្នា ធ្វើឱ្យលោកអ្នកស្រឡាញ់ Samsung Galaxy Z Fold 3 5G!

លក្ខណសម្បត្តិសំខាន់ៗ៖