Oukitel WP15 5G ​នាំយកថាមពលកម្លាំងយក្ស 15600 mAh ព្រមទាំងរឹងមាំ និងធន់សម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង

Oukitel បានាំយកនូវទូរស័ព្ទថាមពលដ៏ធំ ប្រៀបបាននឹងកម្លាំងយក្ស 15600mAh ម៉ូដែល WP15 5G ចូលក្នុងទីផ្សារនាពេលថ្មីៗនេះ។ មិនត្រឹមតែមានថាមពលថ្មធំនោះទេ Oukitel WP15 5G នេះជាទូរស័ព្ទទំនើប ប្រើប្រព័ន្ធ 5G ផ្ដល់នូវសមត្ថភាពភ្ជាប់ទៅកាន់ពិភពលោកប្រកបដោយប្រសិទ្ធផលតាមតម្រូវការបណ្ដាញបច្ចេកវិទ្យាទំនើបចុងក្រោយ។

ថ្ម Oukitel WP15 5G នេះអាចទុកចោលបានរហូតដល់ទៅ 1300 ម៉ោង គឺមានរយៈពេលយូរមែនទែន ហើយការសាកថ្មវិញអាចមានរយៈពេល 5 ម៉ោងដើម្បីសាកថ្មពេញ ជាមួយនឹងឆ្នាំងសាកថាមពល 18W ខណៈអ្នកប្រើប្រាស់អាចទទួលបាននូវអត្ថប្រយោជន៍ពីការប្រើទូរស័ព្ទបានច្រើនម៉ោងហើយនោះ គេក៏អាចទទួលបាននូវទូរស័ព្ទមួយដែលមានសមត្ថភាពដើរតួជាឧបករណ៍សាកថ្មដល់ទូរស័ព្ទ ឬឧបករណ៍ផ្សេងទៀតបានទៀតផង។ មានតែទូរស័ព្ទ Oukitel WP15 5G នេះមួយគ្រឿង គឺលោកអ្នកពុំចាំបាច់ត្រូវស្ពាយ PowerBank ជាប់ខ្លួនដូចពីមុនទៀតឡើយ។

ទូរស័ព្ទនេះមានអេក្រង់ទំហំ 6.52 អ៊ីង កម្រិតរូប 720*1600 ភិចសែល ផ្ដល់រូបច្បាស់ល្អ។ បន្ថែមពីនេះទៀត Oukitel WP15 5G នេះត្រូវបានបំពាក់បន្ទះឈីប MediaTek Dimensity 500 5G ចំនួន 10 គ្រាប់ ធានាថានឹងផ្ដល់នូវបទពិសោធន៍ប្រើប្រាស់ប្រកបដោយភាពលូន និងលឿន គឺមានល្បឿនលឿនជាងទូរស័ព្ទដែលប្រើត្រឹមបណ្ដាញ 4G បានដល់ទៅ 10 ដងឯណោះ។ ចំណែកឯ RAM វិញ មានទំហំ 8GB ជំរុញឱ្យការប្រើប្រាស់កម្មវិធីបានច្រើនក្នុងពេលតែមួយយ៉ាងពេញចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ អង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនមានទំហំ 128GB និងអាចបន្ថែមកាតមេម៉ូរីបានដល់ទៅទំហំ 256GB ធ្វើឱ្យការផ្ទុកឯកសារ កម្មវិធី និងទិន្នន័យផ្សេងៗបានយ៉ាងច្រើនមហាសាល។

កាន់តែពិសេសជាងនេះទៀត Oukitel WP15 5G នេះ បានទទួលការបញ្ជាក់គុណភាពទប់ស្កាត់ការជ្រាបទឹក និងធូលីដីពី IP68 និង IP69K មានន័យថា ទូរស័ព្ទនេះរឹងមាំគ្រប់គ្រាន់ក្នុងការធន់នឹងអាកាសធាតុ និងបរិយាកាសគ្រប់ប្រភេទ ពិសេសសម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេងដោយចូលព្រៃ ឬឡើងភ្នំ ឆ្លងកាត់ទឹកទន្លេ បឹងបួរជាដើម។

ងាកមកមើលការថតរូបវិញ ទូរស័ព្ទម៉ូដែលនេះមានកាមេរ៉ាមុខ AI ទំហំ 8 មេហ្គាភិចសែល និងកាមេរ៉ាក្រោយប្រើលែនស៍របស់ SONY ទំហំ 48 មេហ្គាភិចសែល កាមេរ៉ាប្រភេទ macro មានទំហំ 2 មេហ្គាភិចសែល និងកាមេរ៉ាប្រភេទ Virtual 0.3 ផ្ដល់ជូននូវការថតរូបប្រកបដោយគុណភាព។

លើសពីនេះទៀត ទូរស័ព្ទនេះអាចដំណើរការបានដោយប្រព័ន្ធប្រតិបត្តិការ Android 11 និង Oukitel រួមបញ្ចូលមុខងារ Beauty សម្រាប់កម្មវិធី Camer និងមុខងារ Game សម្រាប់អ្នកចូលចិត្តលេងហ្គេម ព្រមទាំងមុខងារ App Freezer សម្រាប់បញ្ឈប់កម្មវិធីណាដែលស៊ីថ្ម និងធ្វើឱ្យទូរស័ព្ទឆាប់គាំងចោល។

លក្ខណសម្បត្តិខាងលើនេះពិតជាប្លែក និងផ្ដល់ផលដល់អ្នកមែនទេ? អ៊ីចឹង ងាកមកមើលតម្លៃវិញ គឺ Oukitel WP15 5G នេះមានតម្លៃ $299.99 តែប៉ុណ្ណោះ ហើយលោកអ្នកអាចរកទិញបាននៅលើគេហទំព័រផ្លូវការរបស់ Oukitel AliExpress ដោយមានឱកាសអាចទទួលបាននូវកាដូបន្ថែមប្រសិនបើលោកអ្នកទិញទូរស័ព្ទនេះក្នុងចន្លោះថ្ងៃទី 23 ដល់ថ្ងៃទី 27 ខែសីហានេះ៕