លឺថាស្មាតហ្វូនលំដាប់ flagship realme GT master edition ដែលនឹងមានវត្តមានក្នុងទីផ្សារស្រុកយើងនៅចុងខែនេះមានតម្លៃទាបជាងស្មាតហ្វូន Limited Edition ដទៃទៀត

កាលពីពេលថ្មីៗនេះក្រុមហ៊ុនស្មាតហ្វូនrealme​ទើបតែប្រកាសជាសាកលនូវផលិផលថ្មីជំនាន់ចុងក្រោយបង្អស់របស់ខ្លួនដែលជាស្មាតហ្វូនកំពូលលំដាប់ flagship realme GT master edition ។ វាគឺជាស្មាតហ្វូនដ៏អស្ចារ្យដែលមានតម្លៃរចនាបទដល់ទៅ៥លានដុល្លារ។

អ្នកទាំងអស់គ្នាក៏បានដឹងខ្លះៗមកហើយអំពីលក្ខណៈសម្បត្តិrealme GT Master Edition ដែលបំពាក់បន្ទះឈីបSnapdragon 778G 5G អេក្រង់រលូន120Hz Samsung AMOLED បច្ចេកវិទ្យាសាកថ្មលឿន 65វ៉ាត់ និងមានខ្នងក្រោយធ្វើពីស្បែកដ៏ប្រណិត អ្វីដែលរឹតតែសំខាន់អ្នកទាំងអស់គ្នាប្រាកដជាចង់ដឹងពីតម្លៃហើយ តាមប្រភពលេចលឺមកថា មានតម្លៃក្រោម 500 ដុល្លារ។ ប៉ន្តែទោះជាយ៉ាងណាយើងចាំមើលតម្លៃផ្លូវការទាំងអស់គ្នា។ ឥឡូងយើងទៅមើលពីលក្ខណៈសម្បត្តិពិសេសលំអិតទាំងអស់គ្នា។

វាគឺជាស្មាតហ្វូនដែលរចនាឡើងដោយលោកNaoto Fukasawa អ្នករចនាដ៏ល្បីល្បាញក្នុងឧស្សាហកម្មនេះដោយវាប្រើស្ទីលជារាង​វ៉ាលីនឹងបច្ចេកវិទ្យាពីស្បែកសុទ្ទបែប 3D ដំបូងគេបង្អស់ក្នុងប្រវត្តិសាស្រ្តស្មាតហ្វូន ។លោកNaoto Fukasawa បាននិយាយថា“ ការធ្វើដំណើរបានដើរតួយ៉ាងសំខាន់នៅក្នុងជីវិតរបស់ខ្ញុំដែលអនុញ្ញាតឱ្យខ្ញុំរៀនពីភាពខុសប្លែកគ្នាដែលមានស្រាប់នៅក្នុងពិភពលោកនិងការរចនាពិតប្រាកដ។រាល់ពេលដែលមនុស្សបើកនិងបិទវ៉ាលីរបស់ពួកគេ ពួកគេនឹងចងចាំរឿងរ៉ាវនៃការធ្វើដំណើរហើយការរចនាវ៉ាលីនឹងធ្វើឱ្យមានអារម្មណ៍ចង់ធ្វើដំណើរនិងរុករក ទាំងអស់នេះហើយជាការដកស្រង់ដើម្បីបំផុសគំនិតនៃការរចនាម៉ូដរបស់ស្មាតហ្វូននេះ។

បន្ថែមពីលើរូបរាងរបស់វា realme GT Master Editionបំពាក់ទៅដោយបន្ទះឈីប Snapdragon 778Gជាមួយប្រព័ន្ធ 5G នឹងអេក្រង់ Samsung AMOLED ទំហំ6.43អ៊ីញដែលមានអត្រាrefresh rateដល់ទៅ 120Hz។ មិនត្រឹមតែមានមានសមត្ថភាពខ្លាំងទេ វាក៏បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart  Charge ជាមួយទំហំថ្ម 4300 mAh ព្រមទាំងមាន RAM រហូតដល់ 8GB នឹងអង្គផ្ទុកទិន្នន័យ 256GB។

ចំពោះផ្នែកកាមេរ៉ាវិញវាមានកាមេរ៉ាគោលទំហំ64MPនឹងកាមេរ៉ាមុខSony​ដែលមាន​សិនស័រIMX615 ទំហំ 32MPជាមួយគុណភាពបង្ហាញ  6560×4928 ដែលធ្វើឱ្យគុណភាពរូបភាពកាន់តែប្រសើរហើយការថតរូប Selfie នីមួយៗកាន់តែច្បាស់ល្អ។អ្នកប្រើប្រាស់អាចរីករាយជាមួយនឹងមុខងារថតរូបតាមដងផ្លូវ(street photography mode) ដោយrealme បានធ្វើការជាមួយអ្នកថតរូបអាជីពតាមដងផ្លូវជាច្រើនដើម្បីពិភាក្សាពីរបៀបបង្កើតការថតរូបតាមដងផ្លូវដែលមានមនោសញ្ចេតនានិងសាច់រឿង។ ដោយសិក្សាពីចំនួនដ៏ច្រើននៃការងារថតរូបតាមដងផ្លូវនៅជុំវិញពិភពលោកយើងបានស្រង់ចេញនូវលក្ខណៈពីរយ៉ាងគឺ“ លឿន” និង“ ពិត” ដោយផ្អែកលើរបៀបថតរូបតាមដងផ្លូវប្រកបដោយវិជ្ជាជីវៈដែលអាចផ្តិតយករូបភាពបានលឿននិងកាត់បន្ថយរូភាពដែលរំខាន ។

កន្លងមកrealmeតែតែងយកចិត្តទុកដាក់ក្នុងការបង្កើតអ្វីដែលថ្មីប្លែកនឹងផ្តល់ភាពភ្ញាក់ផ្ញើលដល់អ្នកគាំទ្រ ហេតុនេះហើយទើបមានសមិទ្ធផលការលក់ស្មាតហ្វូនឈានដល់100 លានគ្រឿងទូទាំងពិភពលោកនឹងជាប់ចំណាត់ថ្នាក់ទី4ក្នុងប្រទេសកម្ពុជា។សរុបមកrealme GT Master Editionនឹងបង្ហាញខ្លួនជាផ្លូវការក្នុងទីផ្សារប្រទេសយើងនាដើមខែកញ្ញានេះ រាល់ពត៌មានបន្ថែមសូមរង់ចាំតាមដានFacebook ផេកផ្លូវការរបស់realme។

https://www.facebook.com/realmeCambodia