ស្មាតហ្វូន Nokia បោះជើងចូលទឹកដីអាមេរិកខាងជើង

កាលពី​ចុងខែ​មករា ឆ្នាំ 2019 នេះ ក្រុមហ៊ុន HMD Global ដែលជា​ក្រុមហ៊ុន​ចែកចាយ​និង​លក់​Nokia ទូទាំង​ពិភពលោក​បានប្រកាស​ស​ហ​ការ​ជាមួយនឹង​ក្រុមហ៊ុន​ឈានមុខ​គេ​ចំនួន 3 នៅ​អាមេរិក​ខាងជើង រួមមាន​ក្រុមហ៊ុន Cricket Wireless និង Verizon នៅ​សហរដ្ឋអាមេរិក និង​ក្រុមហ៊ុន Rogers Communications នៅ​ប្រទេស​កាណាដា ដើម្បី​នាំយក​ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ​ជូន​អ្នកប្រើប្រាស់ ក្រោយ​បើក​ដំណើរ​បាន 2 ឆ្នាំ។

សម្រាប់​ការបោះ​ជើង​ចូល​ទីផ្សារ​អាមេរិក​នេះ គឺជា​ជំ​ហ៊ាន​បន្ទាប់​ដ៏​សំខាន់ នៅក្នុង​ដំណើរការ​របស់​ក្រុមហ៊ុន ដើម្បី​ផ្តល់ជូន​នូវ​បទពិសោធន៍ ប្រកបដោយ​គុណភាព​ខ្ពស់​ដល់​អតិថិជន ជាមួយនឹង​តម្លៃ​សមរម្យ និង​ដើម្បី​ធ្វើការ​ជាមួយ​អ្នកប្រើប្រាស់​ល្អ​បំផុត​នៅក្នុង​ឧស្សាហកម្ម​ស្មា​ត​ហ្វូ​ន​លើ​ផលិតផល​ដែលមាន​ភាពបត់បែន។ ក្រុមហ៊ុន HMD Global មាន​មោទនភាព​ក្នុង​ការបន្ត​ផ្តល់ជូន​នូវ​ភាព ជឿ ជាក់ និង​ការធានា​បានយូរ​តាមរយៈ​ការច្នៃប្រឌិត និង​ការ​រចនាប្លែកៗជាមួយនឹង​សម្ភារៈ​ដែលមាន​គុណភាព​ល្អ​បំផុត និង​សិល្បៈ​ហត្ថកម្ម។

ទាំងនេះ ជា​មោទនភាព​មួយ​សម្រាប់ Nokia ដែល​អាចឈាន​ជើង​ចូល​ទឹកដី​អាមេរិក ខណៈ​ក្រុមហ៊ុន​ជាច្រើន​ប្រាថ្នា​ចង់​ចូល ក៏​មិន​ប្រាកដ​អាច​ចូល​បាន។ ក្នុងនោះ ដើម្បី​អបអរ​ដល់​ការឈាន​ជើង​ចូល​ទីផ្សារ​ដ៏​ធំ​មួយ​នេះ Nokia ប្រចាំ​ប្រទេស​កម្ពុជា ក៏បាន​ផ្ដល់ជូន​នូវ​កម្មវិធី​ប្រ​ម៉ូ​សិន​ពិសេស​សម្រាប់​ប្រើប្រាស់​ខ្មែរ ជាមួយនឹង​ស្មា​ត​ហ្វូ​ន 4 ម៉ូ​ឌែ​ល​ដូចខាងក្រោម។

– ទិញ​ទូរស័ព្ទ Nokia 6.1 Plus ទទួលបាន​កាបូបស្ពាយ​ដ៏​ថ្មី​សន្លាង រួម​នឹង​ស៊ីម​កាត Cellcard ដែលមាន Free អ៊ី​ន​ធើ​ណែ​ត​ទំហំ 10 GB ក្នុង​មួយខែ​សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ រួមជាមួយ​ពិសេស​ត្រឹមតែ 269 ដុល្លារ​តែប៉ុណ្ណោះ។

– ទិញ​ទូរស័ព្ទ Nokia 5.1 Plus ក្នុងតម្លៃ 219 ដុល្លារ ទទួលបាន​កាបូប​ក្រវ៉ាត់​ចង្កេះ​ម៉ូ​ដែល​ថ្មី​មួយ​ភ្លាម។

– ទិញ​ទូរស័ព្ទ Nokia 3.1 Plus ទទួលបាន​ដប​រក្សា​ទឹក​ក្ដៅ​ត្រជាក់​ដ៏​ថ្មី​សន្លាង រួមជាមួយ​នឹង​តម្លៃ​ពិសេស​ត្រឹមតែ 179 ដុល្លារ។

– ទិញ​ទូរស័ព្ទ Nokia 2.1 ថ្មី ទទួល​កាបូប​ក្រវ៉ាត់​ចង្កេះ​ម៉ូ​ឌែ​ល​ថ្មី​មួយ ស្រោម​ការពារ ស្គ្រី​ន​ការពារ​កញ្ចក់ រួម​នឹង​ស៊ីម​កាត Cellcard ដែលមាន Free អ៊ី​ន​ធើ​ណែ​ត​ទំហំ 10 GB ក្នុង​មួយខែ​សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ ជាមួយនឹង​តម្លៃ​ត្រឹមតែ 115 ដុល្លារ​តែប៉ុណ្ណោះ។

ដើម្បី​ទទួលបាន​ប្រ​ម៉ូ​សិន​នេះ​ប្រិយមិត្ត​ទាំងអស់​អាច​រក​ជាវ​បាន​នៅតាម​ហាង​លក់​ទូរស័ព្ទ​ទូទាំងប្រទេស។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ 012879 707៕