Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន

ថ្មីៗនេះក្នុងទីផ្សាររថយន្តប្រទេសកម្ពុជាបានផ្ទុះការចាប់អារម្មណ៍ជាខ្លាំងទៅលើប្រភេទរថយន្ត Off-Road Pick Up ដែលទើបតែមានវត្តមានថ្មីនៅប្រទេសកម្ពុជាដែលមួយម៉ូឌែលក្នុងចំណោមនោះគឺជាកំពូលរថយន្ត Off-Road ប្រចាំក្រុមហ៊ុនរថយន្ត Ford នោះគឺ Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 ដែលម៉ូឌែល Ranger Raptor នេះត្រូវបានមហាជន និងជាពិសេសប្រិយមិត្តដែលតែងតែនិយមគាំទ្រវិស័យយានយន្តសរសើរមិនដាច់ពីសមត្ថភាពរបស់រថយន្តមួយនេះក្នុងរយៈពេល 3 ឆ្នាំជាប់ៗគ្នារួចមកហើយ។

រីឯឆ្នាំនេះវិញក្រុមហ៊ុន Ford នៅតែបន្តធ្វើឲ្យអ្នកគាំទ្រកាន់តែពេញចិត្តលើសឆ្នាំមុនៗទៀត ជាមួយនឹងការផ្លាស់ប្តូររូបរាងថ្មីទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងយ៉ាងទាក់ទាញរហូតដល់ទៅ​ 5 ចំណុចដូចជា៖

  • ចំណុចទី 1 កែប្រែថ្មីទាំងស្រុងនោះគឺ តែមស្ទីកគ័រ ពណ៍ខ្មៅ លាយជាមួយពណ៍ក្រហម ដែលមានចាប់តំាងពីផ្នែកខាងមុខ ដំបូល ផ្នែកចំហៀងទាំងសងខាង រហូតដល់ផ្នែកខាងក្រោយ ដែលមើលទៅមានភាពស្ព័រខ្លាំងមែនទែន

  • ចំណុចទី 2 ស៊ុមចង្កៀងផ្នែកខាងមុខក៏បានបន្ថែមនូវឆ្នូតពណ៍ខ្មៅ កាន់តែអំណាច

  • ចំណុចទី 3 កាងផ្នែកខាងមុខត្រូវបានកែប្រែថ្មីដោយផ្នែកខាងក្រោមត្រូវបានក្រូម៉េដោយពណ៍ ទឹកប្រាក់ មិនតែប៉ុណ្ណោះថែមទាំងបានបន្ថែមនូវទំពក់ធ្ពក់ពណ៍ ក្រហម ចំនួន 2 ដែលមើលទៅកាន់តែមានភាពទាក់ទាញ

  • ចំណុចទី 4 ផ្នែកខាងក្រោយបានបំពាក់បន្ថែមនូវកាងស្ព័រខាងក្រោយ (Sport Bar) ដ៏រឹងមាំពណ៍ខ្មៅ

  • ចំណុចទី 5 ផ្នែកខាងក្នុងទាំងមូលបានរំលេចដោយពណ៍ខ្មៅ លាយជាមួយថ្នេរពណ៍ក្រហមដែលមើលទៅកាន់តែមានអនុភាព ថាមពល និងកាន់តែផ្តល់នូវទំនុកចិត្តរាល់ពេលបើកបរ

ក្រៅពីចំណុចផ្លាស់ប្តូរថ្មីទាំង 5 នេះ ចំណុចពិសេសដែលជាភាពលេចធ្លោរបស់រថយន្ត​ Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 ដែលទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ និងលើកសរសើរមិនដាច់ពីមាត់នោះរួមមាន៖

  • ជារថយន្ត Pick Up ដំបូងគេបង្អស់ក្នុងទីផ្សារប្រទេសកម្ពុជាដែលបានបំពាក់មកជាមួយម៉ាស៊ីនជំនាន់ថ្មី 0L Bi-Turbo ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 213 PS និងកម្លាំងរមួលដល់ទៅ 500Nm និងប្រអប់លេខ 10 វគ្គអូតូដែលអាចប្រើប្រាស់បានទាំងលេខដៃ និងលេខអូតូ មិនតែប៉ុណ្ណោះថែមទាំងបានបំពាក់នូវ Paddle Shift នៅជាប់នឹងដៃចង្កូតដែលអ្នកបើកបរអាចថែមថយលេខបានយ៉ាងងាយស្រួល
  • ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Terrain Management System) អាចជួយសម្រួលដល់ការបើកបរនូវជម្រើសផ្លូវ 6 ប្រភេទផ្សេងគ្នាដូចជា៖ ការបើកបរនៅលើផ្លូវធម្មតា ការបើកបរបែបស្ព័រ ផ្លូវដែលមានស្ថានភាពព្រិល/មានគ្រួស/មានស្មៅច្រើន ផ្លូវដីខ្សាច់/ដីភក់ ផ្លូវដែលមានដុំថ្មធំៗ/គ្រួស និងចុងក្រោយគឺ Baja Mode ដែលផលិតឡើងយ៉ាងពិសេសសម្រាប់តែរថយន្ត Ford Raptor ដោយ Mode នេះប្រើសម្រាប់ការបើកបរនៅលើផ្លូវដែលមានឧបសគ្គច្រើន ឬផ្លូវ Off-Road តែអាចបើកបរល្បឿនលឿនបាន

  • បំពាក់ជូនបូម FOX Racing Shox ដែលជាប្រភេទបូមរថយន្តសម្រាប់ Off-Road ដែលមានប្រវត្តិមកពីសហរដ្ឋអាមេរិក និងមានភាពល្បីល្បាញអស់រយៈពេលជាង 40 ឆ្នាំមកហើយ
  • ប្រព័ន្ធជើងក្រោមត្រូវបានផលិតឡើងដោយដែកថែបពិសេសដ៏រឹងមាំ (HSLA)
  • អាចចុះទឹកបានជម្រៅ 850mm លើសគេ (850mm Water Wading) ដោយបច្ចុប្បន្ននេះក្នុងទីផ្សារប្រទេសកម្ពុជាគឺមានតែរថយន្ត Ford Ranger Raptor តែមួយគត់ដែលមានសមត្ថភាពបើកកាត់ទឹកបានដល់ជម្រៅ 850mm នេះ

រថយន្ត Ford Ranger Raptor ក៏មានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗជំនាន់ចុងក្រោយជាច្រើនទៀតដូចជា៖

  • ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking)

  • ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System)
  • ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System)

  • ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្ត (Adaptive Cruise Control)

  • កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត (Rear View Camera)
  • សេនសឺផ្នែកខាងក្រោយនៃរថយន្តចំនួន 4 គ្រាប់ (4 Sensors)

ដូច្នេះគេជឿជាក់ថារថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 នឹងមកអង្រួនទីផ្សាររថយន្តនៅប្រទេសកម្ពុជាជាក់ជាមិនខាន ជាមួយនឹងតម្លៃដ៏សមរម្យត្រឹមតែ $73,000 ប៉ុណ្ណោះ​​​​​​​​​​​ដែលស័ក្តិសមជាមួយរថយន្តដែលមានរូបរាង និងសមត្ថភាពអស្ចារ្យលើសគេនេះ។ មិនតែប៉ុណ្ណោះថែមទាំងមានក្នុងស្តុកស្រាប់ជាមូយនឹងជម្រើសច្រើនពណ៍ដូចជា៖ ស ខ្មៅ ប្រផេះ និងខៀវ ដូច្នេះអតិថិជនមិនចាំបាច់រង់ចាំយូរគឺទិញភ្លាម អាចយករថយន្តទៅប្រើប្រាស់បានភ្លាម។ រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 ត្រូវបានតាំងបង្ហាញនៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford គ្រប់សាខា ដូច្នេះអតិថិជនទាំងអស់អាចអញ្ជើញទៅសាកសួរព័ត៍មាន និងទទួលយកបទពិសោធន៍ថ្មីជាមួយនឹងការបើកបរសាកល្បងរថយន្តនេះនៅតាមបណ្តាសាខាដូចជា៖

  • អគារតាំងបង្ហាញរថយន្ត Ford សាខាព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
  • អគារតាំងបង្ហាញរថយន្ត Ford សាខាទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
  • អគារតាំងបង្ហាញរថយន្ត Ford សាខាទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
  • អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357
  • អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883។