
ថ្មីៗនេះ ស្ថាបនិកក្រុមហ៊ុន Facebook លោកMark Zuckerberg បានបង្ហើបពីគម្រោងមួយស្ដីការច្របាច់បញ្ចូលគ្នានរវាងកម្មវិធី Instagram, WhatsApp និង Messenger ឲ្យប្រើក្នុងកន្លែងតែមួយ នៅឆ្នាំ 2020 ខាងមុននេះ។
ព័ត៌មានស្ដីពីការច្របាច់ចូលគ្នានេះ ត្រូវបានបែកធ្លាយកាលពីដើមសប្ដាហ៍នេះ។ យ៉ាងណាមិញ នាយកប្រតិបត្តិលោក Mark Zuckerberg ក៏បានអះអាងដែលថា គម្រោងនេះថជារឿងពិតមែន ដែលវានឹងឡើងនៅឆ្នាំ 2020 ខាងមុខ។ សេចក្ដីរាយការណ៍មួយចំនួនបានឲ្យដឹងថា មិនខ្វល់ថា អ្នកប្រើសប្បាយចិត្ត ឬមិនសប្បាយចិត្តនឹងការច្របាច់បញ្ចូលគ្នានេះទេ ប៉ុន្តែច្បាស់ណាស់ថា ការមានទម្រង់ platform តែមួយសម្រាប់ប្រើប្រាស់កម្មវិធី app ទាំងនេះ គឺនឹងជួយដល់គោលដៅពង្រីកដែនប្រើប្រាស់បណ្ដាញសង្គម Facebook ឱ្យរីកកាន់តែធំឡើង៕