
នៅដើមឆ្នាំ 2019 នេះ មានព័ត៌មានស្ដីពីការធ្វើតេស្តកាមេរ៉ាដោយ DxOmark មួយរវាងទូរស័ព្ទតម្លៃប្រមាណ 300 ដុល្លារជាងរបស់ក្រុមហ៊ុនចិន Xiaomi និងទូរស័ព្ទតម្លៃថ្លៃរបស់ Apple គឺ iPhone 8 បានរកឃើញថាសមត្ថភាពកាមេរ៉ា Pocophone F1 អាចប្រៀបធៀបនឹង iPhone 8 បាន។
ជាក់ស្ដែងតាមការធ្វើតេស្តដោយ DxOmark ឃើញថា កាមេរ៉ាលើស្មាតហ្វូនរបស់ Xiaomi នេះមានសមត្ថភាពល្អដូច iPhone 8 របស់ Apple ដែលជាស្មាតហ្វូនថ្លៃជាង Pocophone F1 ពីរដងឯណោះ។ លទ្ធផលធ្វើតេស្តសមត្ថភាពកាមេរ៉ាលើ Pocophone F1 ដោយ DXOMARK បង្ហាញឲ្យឃើញពិន្ទុខ្ពស់ទទួលយកបាន ដែលអាចប្រៀបស្មើនឹងកាមេរ៉ានៅលើ iPhone 8 របស់ Apple។ ពិន្ទុកាមេរ៉ាសរុបលើ DXOMARK បាន 91ពិន្ទុ ចំណែកលើការផលិតរូបបាន 92 និងគុណភាពថតវីដេអូទទួលបាន 90ពិន្ទុ។ ខាងក្រោមនេះជារូបដែលថតចេញពីកាមេរ៉ា Xiaomi Pocophone F1៖
បើប្រៀបធៀបទៅនឹងបណ្ដាស្មាតហ្វូនស៊េរីខ្ពស់មួយចំនួនរួមមាន Xiaomi Mi Note 3 និង Google Pixel (ជំនាន់ដំបូង) គឺទទួលបានទិន្ទុ 90 ខណៈដែល Galaxy Note 8 និង iPhone 8 Plus បាន 84 ពិន្ទុ៕