
ក្រុមហ៊ុន Facebook នឹងកំពុងនាំយកមុខងារបកប្រែភាសាដោយស្វ័យប្រវត្តិដាក់លើកម្មវិធី Messenger របស់ខ្លួន
ដើម្បីឲ្យអ្នកប្រើប្រាស់ស្វែងយល់ពីគ្នាបានកាន់តែងាយស្រួលជាងមុន។
តាមការចុះផ្សាយពីគេហទំព័រ androidauthority.com ឲ្យដឹងថាមុខងារបកប្រែស្វ័យប្រវត្តិនេះនឹងចាប់ផ្ដើមបញ្ចេញឲ្យប្រើមុនគេសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក និងប្រទេសអេស្ប៉ាញ ហើយដំបូងគឺមានសមត្ថភាពបកប្រែរវាងភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ។
នៅពេលអ្នកប្រើប្រាស់ម្នាក់ដែលមានកំណត់ភាសាជាភាសាអង់គ្លេសលើកម្មវិធី Messenger ទទួលបានសារជាភាសាអេស្ប៉ាញ នោះនឹងឃើញមានលោតសារមួយសួរថាចង់បកប្រែភាសាអេស្ប៉ាញទៅជាអង់គ្លេសឬអត់។ ប្រសិនបើចុច “Yes” នោះសារនឹងត្រូវបកប្រែភ្លាម។ Facebook បានបញ្ជាក់ហើយថានឹងថ្ងៃខាងមុខ គ្រោងនឹងបន្ថែមការ Support ជាមួយភាសាដទៃទៀត ក្រៅតែពី អង់គ្លេស-អេស្ប៉ាញ៕