ច្បាស់ហើយ Huawei ក៏មានត្រៀមស្មាតហ្វូនអេក្រង់កោងសម្រាប់ព្រឹត្តិការណ៍ MWC ឆ្នាំនេះដែរ

តាមរយៈ​រូបភាព​លិខិតអញ្ជើញ​មួយ ត្រូវបាន​គេ​បញ្ជាក់ថា​ជា​របស់​ក្រុមហ៊ុន Huawei ដែល​នៅលើ​នៅបាន​បញ្ជាក់​យ៉ាងច្បាស់​នូវ​ពេលវេលា និង​ពាក្យស្លោក​ថ្មី ជាមួយនឹង​សណ្ឋាន​ឌី​ហ្សា​ញ​បែប​កោង​រាង​ត្រីកោណ ជះ​ពន្លឺតិចៗ ដែល​គេ​អាច​សន្ធិ​ដ្ឋា​ន​បាន​ថា​ជា​ស្មា​ត​ហ្វូ​ន​អេក្រង់​កោង។

ជាមួយគ្នានេះ យើង​ក៏បាន​រកឃើញ​នូវ​រូបភាព Render ជាច្រើន ដែល​បញ្ជាក់ថា​វា ជា​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​របស់​ក្រុមហ៊ុន Huawei ។ យ៉ាងណា ចំពោះ​ឈ្មោះ​របស់​វា​ត្រូវបាន​គេ​សង្ឃឹមថា​អាច​នឹងមាន​ឈ្មោះថា Mate Flex, Mate Flexi, Mate Fold ឬក៏​អាចជា Mate F ជាដើម។

លើសពីនេះទៅទៀត បើសិនជា​ពត៌មាន​លេច​ធ្លាយ​ពិតប្រាកដ​មែន នោះ Huawei នឹង​ជា​ក្លាយ​ក្រុមហ៊ុន​ដំបូងបង្អស់ ដែលមាន​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់ អាច​ប្រើប្រាស់​បណ្ដាញ​ប្រព័ន្ធ 5G បាន​មុន​ក្រុមហ៊ុន​ដទៃទៀត​ថែម​ទៀតផង។ ដូច្នេះ សូម​តាម​ទាំងអស់គ្នា ក្នុង​ថែ្ង​ទី 24 ខែកុម្ភៈ ឆ្នាំ 2019 នេះ៕