
ខណៈក្រុមហ៊ុនស្មាតហ្វូនជាច្រើនកំពុងរីករាយនឹងការលក់កើនឡើង ហើយទទួលបានចំណូលច្រើនលើសការរំពឹងទុក ងាកមកមើលក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េឯណោះវិញ កំពុងតែកើតទុក្ខមិនសប្បាយចិត្តនឹងចំណូលដែលទទួលបាននៅឆ្នាំ 2018 សម្រាប់វិស័យឧស្សាហកម្មទូរសព្ទចល័ត ដោយវាមានការធ្លាក់ចុះគួរឲ្យព្រួយបារម្ភ។
សម្រាប់ឧស្សាហកម្មរបស់ LG Home Entertainment ដែលទទួលបានការពេញនិយមខ្លាំង ជាមួយទូរទស្សន៍ OLED TV និងប្រភេទអេក្រង់កម្រិត 4K ជួយឲ្យប្រាក់ចំណេញកើនដល់ 1.35 ពាន់លានដុល្លារ ដូចទៅនឹង LG Home Appliance មានដូចជាទូទឹកកក និងម៉ាស៊ីនបោកសំលៀកបំពាក់ជាដើម ក៏កើនប្រាក់ចំណេញ ក្នុងតួលេខដូចគ្នា។
ជាមួយគ្នានេះសម្រាប់ឧស្សាហកម្មផ្នែកគ្រឿងម៉ាស៊ីនរថយន្ត LG Vehicle Components ក៏ជួយឲ្យក្រុមហ៊ុនទទួលបាន 1.24 ពាន់លានដុល្លារ ក្រោយចំណាយ 1.1 ពាន់លានអឺរ៉ូកាលពីឆ្នាំ 2017 ក្នុងការទិញភាគហ៊ុន 70 ភាគរយពីក្រុមហ៊ុន ZKW ដែលជាចំណាយធំបំផុតប្រចាំប្រវត្តិសាស្ត្ររបស់ខ្លួន៕