WhatsApp បន្ថែមមុខងារចាក់សោតាមរយៈ Face ID ឬ Touch ID សម្រាប់ប្រព័ន្ធ iOS

ថ្មីៗនេះ កម្មវិធី WhatsApp បានធ្វើការ Update មុខងារ​មួយ​អ្នកប្រើប្រាស់​លើ​ប្រព័ន្ធ iOS អាច​ចាក់សោ Screen Lock និង​ដោះ​សោបាន​ដោយ​ប្រើ​មុខងារ Face ID ឬ Touch ID ទើប​អាច​ចូលទៅ​កម្មវិធី​បាន។

ដើម្បី​ចូលទៅ​ដំណើរការ​មុខងារ​នេះ លោកអ្នក​គ្រាន់តែ​ចូលទៅ​កាន់ Settings > Account > Privacy ហើយ​បើក​មុខងារ Screen Lock ។ ការបើក​ដំណើរការ​មុខងារ​នេះ មានន័យថា មានតែ​អ្នក​ប៉ុណ្ណោះ ដែល​អាច​ចូលទៅ​ប្រើ​កម្មវិធី WhatsApp បាន។ សម្រាប់​ការ Update នេះ លោកអ្នក​អាច​ចូលទៅ​ទាញយក​បាន​ហើយ​នៅ App Store៕