ដឹងលក្ខណៈសម្បត្តិរបស់ Mi Pad 4 ដែលត្រៀមចេញថ្ងៃស្អែក

ក្រោយមានព័ត៌មានបែកធ្លាយពី Mi Pad 4 ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានបញ្ចេញ Teaser ថ្មីមួយទៀតហើយអំពី

Mi Pad 4 របស់ខ្លួន ដោយបង្ហាញថាថេប្លេតមានពិតជាមានចំណុច ទាំងកម្លាំងម៉ាស៊ីន ការរចនា និងមុខងារច្រើន​ជាង​មុន ហើយអាចប្រើស៊ីមសេវា 4G LTE បានទៀត។

Mi Pad 4 នៅលើនោះ បង្ហាញឲ្យដឹងថា អេក្រង់ដែលវាប្រើប្រាស់ គឺជាអេក្រង់ខ្នាតថ្មី 16:10 Ratio ដែលមានទំហំ ៨ អ៊ីញ ជាមួយនឹងកម្រិត បង្ហាញរូបភាព ទំលាក់មកត្រឹម Full HD ប៉ុណ្ណោះ ហើយត្រូវបានជំនួសមកវិញ នូវការបន្ថែម កម្លាំងម៉ាស៊ីន ដូចជា៖

  • ប្រើប្រាស់ឈីប Snapdragon 660
  • មានស៊ីភីយូ ៨ គ្រាប់ល្បឿន ២.២ + ១.៨ ជីកាហឺត
  • ក្រាហ្វិច Adreno ៥១២
  • រ៉េម ៤ ឬ ៦ ជីកាបៃ
  • អង្គផ្ទុកទិន្នន័យ ៦៤ ឬ ១២៨ ជីកាបៃ
  • មានម៉ូឌែលប្រើស៊ីម LTE ឬម៉ូឌែលប្រើ Wi-Fi
  • មានកាមេរ៉ាក្រោយទំហំ ១៣ មេហ្គាភិចស៊ែល ខាងមុខ ៥ មេហ្គាភិចស៊ែល
  • ថាមពលថ្ម ៦,០០០ មីលីអំពែ ប្រើប្រាស់បច្ចេកវិទ្យាសាកថ្មលឿន ២.០
  • ដំណើរការដោយ Android Oreo 8.1 និងស្រោប MIUI 10


តាមព័ត៌មាន Mi Pad 4 នឹងបង្ហាញខ្លួនក្នុងថ្ងៃស្អែកនេះហើយ ដោយតាមការរំពឹងទុកម៉ូឌែល Wi-Fi មានតម្លៃត្រឹមតែ ២៣០ ដុល្លារ ចំណែកឯម៉ូឌែលអាច ដាក់ស៊ីមបាន វាមានតម្លៃ ៣០៨ ដុល្លារ សម្រាប់ទីផ្សារចិន៕