ដំណឹងល្អ៖ Facebook ដាក់ចេញមុខងារថ្មី អាចឲ្យយើងលុបសារដែលបានផ្ញើចេញបានហើយ

ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នកប្រើប្រាស់​ទូទៅ​ដែល​និយម​ធ្វើការ​ឆ្លងឆ្លើយ​គ្នា​តាមរយៈ​កម្មវិធី Facebook Messenger ដោយពេល​នេះ ក្រុមហ៊ុន​បានចេញ​គោលការណ៍​ថ្មី ដោយ​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​អាច​ដក​សារ(លុប)របស់ខ្លួន​ចេញពី​ប្រអប់ Messenger ខណៈ​កន្លងមក លក្ខខណ្ឌ​បែបនេះ អាចធ្វើ​បានតែ​គណនី​ផ្ទាល់ខ្លួន​លោក Mark Zuckerberg តែប៉ុណ្ណោះ។

ការដាក់ចេញ​មុខងារ​ថ្មី​នេះ ត្រូវបាន Facebook ប្រកា​ស់កាល​ពីថ្ងៃ​អង្គារ ទី៥ ខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅ ដោយ​មានន័យថា​ក្នុង​ចន្លោះពេល ១០ នាទី ក្រោយ​សារ ឬ​រូបភាព​បាន​ផ្ញើ​ចេញ អ្នកប្រើប្រាស់​អាច​លុបចេញ​វិញ​បាន ដោយ​គ្រាន់តែ​ចុច​លើ​សារ​នោះ ហើយ​រក​ពាក្យ (Remove for everyone) ឬ​សម្រាប់តែ​ខ្លួនឯង (Remove of you)។ ប៉ុន្តែ​បើ​យូរ​ជាង​នេះ យើង​អាច​លុប​បាន​ដដែល ប៉ុន្តែ​លុប​បានតែ​ខ្លួនឯង​ប៉ុណ្ណោះ ដោយ​អ្នក​ដែល​យើង​ផ្ញើ​គេ​នៅ​ឃើញ​ដដែល៕