ស្វាគមន៍វត្តមានរបស់ realme C25Y តម្លៃល្អបំផុតជាងគេនៅលើទីផ្សារ! អតិថិជន ១០ នាក់ដំបូងដែលទិញស្មាតហ្វូននេះនៅលើកម្មវិធី Smileshop នឹងទទួលបានកាដូបន្ថែមកាសដ៏ស្រស់ស្អាតភ្លាមៗ!

ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ រាជធានីភ្នំពេញ កម្ពុជា – ក្រុមហ៊ុន​ realme ដែលជាម៉ាកយីហោស្មាតហ្វូនដែលមានការរីកចម្រើនលូតលាស់ខ្លាំងបំផុតរបស់ពិភពលោកបានប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននោះគឺ realme C25Y ។ នេះគឺជាស្មាតហ្វូនដំបូងបំផុតនៃត្រកូល C series ដែលមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ជាមួយនឹងកាមេរ៉ាគោល 50MP AI ។ ស្មាតហ្វូនលំដាប់ថវិកានេះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់។

ស្មាតហ្វូន realme C25Y នេះបំពាក់នូវបន្ទះឈីប 5000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 18W បន្ទះឈីប Unisoc T618 processor និងអេក្រង់ធំ 6.5-inch ជាមួយនឹងការឌីស្សាញដ៏ល្អឥតខ្ចោះ និងសោភ័ណ្ឌភាពយ៉ាងរស់រវើក។

ស្មាតហ្វូន realme C25Y នេះមានតម្លៃល្អបំផុតជាមួយនឹងលក្ខណៈសម្បត្តិដ៏ខ្លាំងក្លាជាច្រើន ហើយតម្លៃរបស់ស្មាតហ្វូននេះនឹងប្រកាសជាផ្លូវការនៅថ្ងៃទី ១១ ខែវិច្ឆិាកនេះ។ សម្រាប់អតិថិជន ១០ នាក់ដំបូងដែលបានទិញស្មាតហ្វូន realme C25Y នៅលើកម្មវិធី SmileShop នឹងទទួលបាននូវកាដូបន្ថែម realme buds Q ផងដែរ។

កាមេរ៉ាគោល 50MP AI ថតរូបភាពស្រស់ស្អាតល្អឥតខ្ចោះ

ស្មាតហ្វូន realme C25Y នេះមានកាមេរ៉ាខាងក្រោយ  50MP ជាមួយនឹងកាមេរ៉ា Marco lens និង B&W lens ។ នេះគឺជាស្មាតហ្វូនដំបូងបំផុតនៃត្រកូលស្មាតហ្វូន realme C Series ដែលមានកាមេរ៉ា 50MP mode ។ ស្មាតហ្វូន realme C25Y អាចថតរូបភាពបានច្បាស់ស្រស់ស្អាត និងមានរូបភាពដែលមានទំហំភិចសែលដល់ទៅ 8160*6144 ថែមទៀត។

បន្ថែមពីនេះទៀតនោះ កាមេរ៉ារបស់ស្មាតហ្វូននេះក៏ទ្រទ្រង់ទៅលើមុខងារ  AI beauty, HDR mode, panoramic view mode, Portrait mode, Timelapse, Expert mode និង filters ដ៏ស្រស់ស្អាតជាច្រើនទៀតផងដែរ។

បើនិយាយអំពីផ្នែកខាងមុខរបស់ស្មាតហ្វូននេះវិញ ស្មាតហ្វូន realme ថ្មីនេះមានកាមេរ៉ាខាងមុខ 8MP selfie បំពាក់ជាមួយនឹងមុខងារ AI beauty ដែលផ្តល់នូវភាពងាយស្រួលក្នុងការថតរូបភាព Selfie ជាទីពេញចិត្តតែម្តង។

បន្ទះឈីប Unisoc T618 Processor ខ្លាំងក្លាផ្តល់នូវល្បឿនលេងហ្គេមកាន់តែអស្ចារ្យ

ស្មាតហ្វូន realme C25Y នេះប្រើប្រាស់នូវបន្ទះឈីប octa-core 12nm Unisoc T618 processor ដែលមានល្បឿនដល់ទៅ 2.0GHz (2x Arm Cortex-A75 2.0GHz និង 6x Arm Cortex-A55 2.0GHz)។ សម្រាប់ក្រាហ្វិកកាតវិញនោះគឺ ARM Mali G52 GPU ដែលមានល្បឿន 850MHz ។ បើធៀបជាមួយនឹងស្មាតហ្វូនជាច្រើនទៀតដែលជាគូប្រជែងនៅលើទីផ្សារនោះ ពិន្ទុនៃបន្ទះឈីប Unisoc T618 processor គឺខ្ពស់ជាង និងផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមរលូន គ្មានបញ្ហារអាក់រអួលនោះទេ។

ស្មាតហ្វូន C25Y មានថាមពលថ្មទំហំ 5000mAh ធំក្នុងការប្រើប្រាស់ និងបច្ចេកវិទ្យាសាកថ្មលឿន 18W ដែលធានាទៅលើការប្រើប្រាស់បានយូរពេញមួយថ្ងៃដោយគ្មានបញ្ហា។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ ស្មាតហ្វូននេះមានអេក្រង់ធំទំហំ 6.5” និងអាចដោះសោរដោយស្កែនម្រាមដៃបានលឿនថែមទៀត។

ក្រៅពីការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន C25Y នេះ ក្រុមហ៊ុន realme ក៏ប្រកាសបង្ហាញនូវកាសស្តាប់ GT Neo 2 ដែលជាផលិតផល flagship ថ្មីរបស់ក្រុមហ៊ុនផងដេរ។ កាសស្តាប់នេះមានការឌីស្សាញរូបរាងយ៉ាងប្រណិត និងមានពណ៌ថ្មីយ៉ាងទាក់ទាញបំផុតនោះគឺ  NeoGreen

គួរបញ្ជាក់ផងដែរថា ការឌីស្សាញរូបរាងដ៏ល្អឥតខ្ចោះរបស់ស្មាតហ្វូននេះគឺមានការចូលរួមពី Realme Design Studio ដែលប្រមូលផ្តុំដោយអ្នកឌីស្សាញល្បីៗលំដាប់ពិភពលោកជាច្រើនរូបថែមទៀត៕