ចេញហើយតម្លៃតែ ១៧០ ដុល្លារទេ ប៉ុន្តែសមត្ថភាពឡើងកប់តែម្ដង!

ក្រោយបែកធ្លាយពី Mi Pad 4 ពេលនេះក្រុមហ៊ុន Xiaomi បានប្រកាស​ថេប្លេត​ថ្មី Mi Pad 4 ​ជាផ្លូវការ​ហើយ​មាន​​

តម្លៃ​​ត្រឹម $១៧០ តែ​ភ្ជាប់​លក្ខណៈ​សម្បត្តិ​ងាយទទួល​យក​បាន 4GB/64GB។

Mi Pad 4 ​ភ្ជាប់​ដោយ​ទំហំ​អេក្រង់ ៨អ៊ីញកម្រិត 1920x1200px។ Mi Pad 4 ជា​ថេប្លេត​តម្លៃ​ធូរ​ថ្លៃ តែ​បំពាក់​មក​ជាមួយ​លក្ខណៈ​សម្បត្តិ​បង្គួរ​ងាយ​ទទួល​យក​បាន​ដោយ​វា​មាន​បែង​ចែក​ជម្រើស RAM 3GB និង 4GB ​ប្រើ​ឈីប Octa Core ល្បឿន 2.2GHz ​និង​មាន​ក្រាហ្វិក Adreno 512 ហើយ​ចែកជា​ពីរ​នូវ​ជម្រើស RAM/Memory គឺ 3GB/32GB ឬ 4GB/64GB។ ថេប្លេត​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​ល្បី​ឈ្មោះ​មួយ​នៅ​ចិន​នេះ បាន​បំពាក់​កាមេរ៉ា​មុខ​ទំហំ 5MP ​អម​ដោយ​មុខងារ​ស្កេន​មុខ​ដោះសោ Face Unlock។ ចំណែក​កាមេរ៉ា​ក្រោយ​ទំហំ 13MP ​អាច​ថត​វីដេអូ​កម្រិត Full HD។

ថេប្លេត​ស៊េរី​ថ្មី​របស់ Xiaomi នេះ​មាន WiFi និង Bluetooth 5.0 ហើយ​នឹង​ចេញ​លក់​នៅទីផ្សារចិនជាមួយ​ជម្រើស​ពណ៌ ខ្មៅ និង​មាស​ក្រហម Rose gold រីឯ​តម្លៃ​គឺ​ចាប់ពី ១០៩៩ យន់​ ឬ​ប្រហែល ១៧០ដុល្លារ​ប៉ុណ្ណោះ៕