
រាជធានីភ្នំពេញ៖ ដើម្បីចូលរួមអបអរដល់ថ្ងៃ Valentine’s Day ឬ ទិវាបុណ្យនៃសេចក្តីស្រឡាញ់ ក្រុមហ៊ុនទូរស័ព្ទដៃ NOKIA ដែលជាម៉ាកសញ្ញាទូរស័ព្ទដៃដ៏ល្បី បានផ្ដល់ជូននូវប្រម៉ូសិនពិសេស ទិញមួយថែមកាដូភ្លាមៗ ដែលប្រិយមិត្តអាចទិញទុកជាកាដូជូនអ្នកមានគុណ ឬមនុស្សជាទីផ្សារដែលវាស័ក្តិសមបំផុតសម្រាប់ឱកាសមួយនេះ។
កម្មវិធីពិសេសនេះ ចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី 14 ខែ កុម្ភៈ ឆ្នាំ 2019 ឬកាដូអស់ពីស្ដុក។ សម្រាប់ប្រូម៉ូសិនពិសេសនេះ គឺធ្វើឡើងទៅលើស្មាតហ្វូនថ្មីៗចំនួន 4 ម៉ូដែល នៅក្នុងនោះរួមមានដូចជា Nokia 2.1, Nokia 3.1 Plus, Nokia 5.1 Plus និង Nokia 6.1 Plus។
– ទិញទូរស័ព្ទ Nokia 6.1 Plus ទទួលបានកាបូបស្ពាយដ៏ថ្មីសន្លាង រួមនឹងស៊ីមកាត Cellcard ដែលមាន Free អ៊ីនធើណែតទំហំ 10 GB ក្នុងមួយខែសម្រាប់រយៈពេលពេញមួយឆ្នាំ រួមជាមួយពិសេសត្រឹមតែ 269 ដុល្លារតែប៉ុណ្ណោះ។
– ទិញទូរស័ព្ទ Nokia 5.1 Plus ក្នុងតម្លៃ 219 ដុល្លារ ទទួលបានកាបូបក្រវ៉ាត់ចង្កេះម៉ូដែលថ្មីមួយភ្លាម។
– ទិញទូរស័ព្ទ Nokia 3.1 Plus ទទួលបានដបរក្សាទឹកក្ដៅត្រជាក់ដ៏ថ្មីសន្លាង រួមជាមួយនឹងតម្លៃពិសេសត្រឹមតែ 179 ដុល្លារ។
– ទិញទូរស័ព្ទ Nokia 2.1 ថ្មី ទទួលកាបូបក្រវ៉ាត់ចង្កេះម៉ូឌែលថ្មីមួយ ស្រោមការពារ ស្គ្រីនការពារកញ្ចក់ រួមនឹងស៊ីមកាត Cellcard ដែលមាន Free អ៊ីនធើណែតទំហំ 10 GB ក្នុងមួយខែសម្រាប់រយៈពេលពេញមួយឆ្នាំ ជាមួយនឹងតម្លៃត្រឹមតែ 115 ដុល្លារតែប៉ុណ្ណោះ។
ដើម្បីទទួលបានប្រម៉ូសិននេះប្រិយមិត្តទាំងអស់អាចរកជាវបាននៅតាមហាងលក់ទូរស័ព្ទទូទាំងប្រទេស។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខ 012879 707៕