ច្បាស់ណាស់! នេះជារូបរាងរបស់ OPPO F11 Pro ដែលក្រុមហ៊ុនត្រៀមសម្ពោធនៅខែក្រោយ

បន្ទាប់ពី​មាន​ព័ត៌មាន​បែកធ្លាយ​ជាច្រើន​កន្លងមក ពេលនេះ​យើង​បានទទួល​ដំណឹង​កាន់តែច្បាស់​បន្ថែម​ទៀតហើយ ទាក់ទង​នឹង​ទូរស័ព្ទ F11 Pro របស់​ក្រុមហ៊ុន OPPO ដែល​ត្រៀម​សម្ពោធ​ជា​ផ្លូវការ​នៅ​ខែមីនា​ខាង​មុននេះ។

តាមរយៈ​វីដេអូ​បង្ហាញ​ចេញ​ដោយ OPPO ទូរស័ព្ទ F11 Pro នឹងមាន​ផ្ទៃ​អេក្រង់​ខាង​មុន​លាត​ពេញ ស្ទើរ​គ្មាន​ទុក​សល់​គែម​អ្វី​ឡើយ សម្បី​កន្លែង​ធ្លាប់​ដាក់​កាមេរ៉ា​មុខ​ក៏​ត្រូវបាន​ដកចេញ​ផងដែរ។ ដោយ​ម្ដងនេះ ក្រុមហ៊ុន​នឹងធ្វើ​ការផ្លាស់ប្ដូរ​ទៅប្រើ​កាមេរ៉ា​មុខ​ដែល​អាច​លោត​ចេញ ពេល​ត្រូវ​ការថត ដែល​ក្រុមហ៊ុន​ឲ្យ​ឈ្មោះថា Rising Camera។

ចំពោះ​ផ្នែក​កាមេរ៉ា​ក្រោយ​វិញ ទូរស័ព្ទ F11 Pro នឹង​បំពាក់​ទំហំ​ធំ​រហូតដល់ 48MP អាចមាន​សមត្ថភាព​ខ្លាំង​ក្នុងការ​ថតរូប​បែប Portrait។ នេះ​បើតាម​ការបង្ហាញ​ក្នុង Poster មួយ​កាលពីពេលថ្មីៗនេះ។ ក្នុង Poster បាន​សរសេរ​បញ្ជាក់បន្ថែម​ទៀត​គឺ 48 MP និង Brilliant portrait in low light ដែល​មានន័យថា កាមេរ៉ា​ខាងក្រោយ នៃ​ស្មា​ត​ហ្វូ​ន​នេះ នឹងមាន​មួយ​គ្រាប់​ទំហំ 48 មេ​ហ្គា​ភិ​ច​សែ​ល ដែល​វា​អាច​នឹង​ប្រើប្រាស់​សេន​ស័​រ Samsung ISOCELL GM1 ឬ Sony IMX586 ជាដើម។

យ៉ាង​មិញ ស្មា​ត​ហ្វូ​ន​នេះ ប្រហែលជា​គ្មាន​មុខងារ​ស្ដែ​ន​ក្រ​យ៉ៅ​ដៃ​ក្រោម​អេក្រង់​នោះទេ ខណៈ​ផ្នែក​ខាងក្រោយ​បានបង្ហាញ​យ៉ាងច្បាស់​នូវ​កន្លែង​ដែលជា​ប្រព័ន្ធ​ស្កែ​ន​ក្រ​យ៉ៅ​ដៃ នៅក្រោម​កាមេរ៉ា។  ជាមួយគ្នានេះ វា​អាច​នឹងមាន​ជម្រើស 2 ពណ៌​លើ OPPO F11 Pro គឺ​ប្រភេទ Gradient Color រួមមាន ពណ៌​ខៀវ និង​ពណ៌​មួយទៀត ជា​ការច្របាច់បញ្ចូលគ្នា​រវាង​ស្វាយ និង​ពណ៌​ទឹក​ប៊ិក។ ចំពោះ​តម្លៃ និង​ថ្ងៃ​សម្ពោធ​ច្បាស់ការ យើង​មិនទាន់​អាច​កំណត់​បានទេ ប៉ុន្តែ​យើង​ជឿ​ង​ក្រុមហ៊ុន​នឹងមិន​ទុក​ឲ្យ​លើសពី​ខែក្រោយ​នោះដែរ៕