បង់រំលស់ទូរស័ព្ទដៃស័ព្ទដៃស័ព្ទដៃ NOKIA ជាមួយ អិលអូអិលស៊ី ដោយគ្មានការប្រាក់

ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការបង់រំលស់ទូរស័ព្ទដៃទំនើបៗ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី និងក្រុមហ៊ុនខេធីអេច (KTH) បានសហការគ្នា ផ្តល់ជូនសេវាបង់រំលស់ទូរស័ព្ទដៃទំនើប NOKIA  ដែលដំណើរការដោយប្រព័ន្ធបច្ចេកវិជ្ជាចុងក្រោយ Android ជាមួយលក្ខខណ្ឌងាយៗ។

តាមរយៈភាពជាដៃគូនេះ អតិថិជនទាំងអស់អាចបង់រំលស់ទូរស័ព្ទដៃម៉ាក NOKIA ដោយគ្មានការប្រាក់ ដោយគ្រាន់តែទៅកាន់សាខាណាមួយរបស់ អិលអូអិលស៊ី ដើម្បីដាក់ពាក្យស្នើសុំ ឬទាក់ទងមកកាន់ផ្នែកសេវាអតិថិជនរបស់ អិលអូអិលស៊ី តាមរយៈទូរស័ព្ទលេខ 023991991 ឬទំនាក់ទំនងមកកាន់ទំព័រហ្វេសប៊ុក LOLC Cambodia ។

ជាមួយសាខាប្រតិបត្តិការ ៧៧កន្លែងនៅទូទាំងប្រទេស អតិថិជនអាចជ្រើសរើសសាខាអិលអូអិលស៊ីណាដែលនៅជិតពួកគាត់បំផុតដើម្បីស្នើសុំ មានលក្ខណៈងាយស្រួល ពិសេសការផ្តល់ជូននេះ អតិថិជននឹងទទួលបានការបង់រំលស់ទូរស័ព្ទដោយគ្មានការប្រាក់ (អត្រាការប្រាក់ ០%) សម្រាប់រយៈពេលចាប់ពី ៣ខែរហូតដល់ ២៤ ខែ ព្រមទាំងទទួលបានកាដូជាច្រើនទៀត។

អតិថិជនអាចរើសទូរស័ព្ទ NOKIA ម៉ូឌែលថ្មីទំនើបទាំង 4 ប្រភេទខាងក្រោម ជាមួយតម្លៃពិសេស ដើម្បីស្នើសុំបង់រំលស់៖

  • NOKIA 3.1 Plus (តម្លៃតែ $179 ថ្មកាន់បាន 2 ថ្ងៃ) បន្ថែមជូនដបទឹកត្រជាក់ដ៏ស្រស់ស្អាត
  • NOKIA 6.1 Plus (តម្លៃតែ $269) បន្ថែមកាបូបដ៏ស្រស់ស្អាត
  • NOKIA 7 Plus (តម្លៃតែ $399)
  • NOKIA 8 (តម្លៃតែ $440)

កាន់តែងាយស្រួលទៀតនោះគឺអតិថិជនទាំងអស់អាចមានជម្រើសក្នុងការបង់សងមកវិញ ដោយមកបង់នៅការិយាល័យរបស់អិលអូអិលស៊ីក៏បាន ឬអតិថិជនអាចបង់សងតាមរយៈភ្នាក់ងារវីង ភ្នាក់ងារទ្រូម៉ាន់នី ឬភ្នាក់ងារលីហួរក៏បានដោយមិនអស់កម្រៃសេវា។

សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាអតិថិជន អិលអូអិលស៊ី តាមរយៈទូរស័ព្ទលេខ៖ 023 991 991 / 081 600 751 / 081 900 341 / 081 600 118

សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរស័ព្ទលេខ៖ 012879 707 ៕