Xiaomi បង្ហាញលក្ខណៈសម្បត្តិ Mi 9 ស្ទើរគ្មានសល់ ទោះមិនទាន់ដល់ថ្ងៃសម្ពោធ

ស្របពេលដែលថ្ងៃប្រារព្វកម្មវិធីជិតចូលមក នៅ​ថ្ងៃទី 20 ខែកុម្ភៈ ខាងមុខ ក្រុមហ៊ុន Xiaomi ស្រាបតែបង្ហើយស្ទើរគ្មានសល់នូវលក្ខណៈសម្បត្តិកប់ៗរបស់ទូរស័ព្ទ Mi 9 ទាំងរូបរាងរបស់វា និងចំណុចខ្លាំងមួយចំនួនទៀត ធ្វើឲ្យអ្នកគាំទ្រគ្រឺតជើងធ្មេញមិនស្ទើរនោះទេ។

​ក្រុមហ៊ុន Xiaomi បានឲ្យដឹងថា ទូរ​ស័ព្ទ Mi 9 នឹង​ប្រើប្រាស់​បន្ទះ​ឈី​ប Snapdragon 855 (7nm) ជា​ជំនាន់​ចុងក្រោយ​របស់ Qualcomm ជាមួយនឹងការបំពាក់​សេវា​អ៊ី​ន​ធើ​ណេ​តទៅ 5G។ តាម​រយៈ​ការ​បង្ហើបនេះ បានឲ្យដឹងថាបន្ទះ​ឈី​ប Snapdragon 855 មាន CPU ចំនួន 8 គ្រាប់ ដែលវានឹង​មានដំណើរការ​លឿន​ជាង​ឈី​ប Snapdragon 845 ដល់​ទៅ 45% និង GPU Adreno 640 វា​នឹង​ខ្លាំង​ជាមុន 20%។

Mi 9 នឹងបំពាក់​អេក្រង់​ទំហំ 6.4 អ៊ី​ញ ជា​ប្រភេទ AMOLED ផលិត​ដោយ​ក្រុមហ៊ុន Samsung អាច ​បង្ហាញ​រូបភាព 1080 x 2220 ភិ​ច​សែ​ល កម្រិត​​ពន្លឺ​ 600 nits ហើយមានផ្ទៃ​អេក្រង់​លាត​ធំ 90.7% ដោយប្រើម៉ូត​តំណក់ទឹកដដែល។

ចំពោះមុខ​ងា​ស្កេ​ន​លើ​អេក្រង់​វិញ ខាង Xiaomi បាន​បញ្ជាក់ថា វា​នឹង​លឿន​ជាង​ការ​ស្កេ​ន​នៅលើ Mi 8 ជំនាន់​មុន ដល់​ទៅ 25% ឯណោះ។ Mi 9 នឹងមាន​កាណុង​កាមេរ៉ា​ចំនួន 3 គ្រាប់ នៅ​ខាង​ខាងក្រោយ មាន​ទំហំ 48 មេ​ហ្គា​ភិ​ច​សែ​ល ជា​កាមេរ៉ា​គោល + 13 មេ​ហ្គា​ភិ​ច​សែ​ល ជា​លេន Telephoto + 16 មេ​ហ្គា​ភិ​ច​សែ​ល ជា​លេន ultra-wide angle។

Mi 9 នឹងមាន​ជម្រើស​រ៉េ​ម 6GB + អង្គ​ផ្ទុក​ទិន្នន័យ 128GB និង​រ៉េ​ម 8GB + អង្គ​ផ្ទុក​ទិន្នន័យ 256GB ហើយ​វា​នឹងមាន​ជម្រើស​ពិសេស​មួយទៀត អាច​នឹង​បំពាក់​នៅលើ Mi 9 Explorer Edition ជាមួយ​ទំហំ​រ៉េ​ម 10GB + អង្គ​ផ្ទុក​ទិន្នន័យ 512GB៕​