Ford Cambodia បើកទទួលការកក់ជាផ្លូវការនៃរថយន្ត Ford Ranger ស៊េរីថ្មី 2023

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រកាសបើកទទួលការកក់ជាផ្លូវការជាមួយនឹងរថយន្ត Ford Ranger ស៊េរីថ្មី 2023 ជាមួយនឹងតម្លៃពិសេស។

អស់រយៈពេលជាច្រើនឆ្នាំហើយដែលរថយន្ត​ Ford បានរក្សានូវភាពរឹងមាំ និងសមត្ថភាពលើសពីដៃគូប្រកួតប្រជែង ហើយឆ្នាំនេះ Ford សម្រេចចិត្តបញ្ចេញនូវរូបរាងថ្មីទាំងស្រុងនៃត្រកូល Ford Ranger ដើម្បីឲ្យកាន់តែមានភាពលេចធ្លោ និងជាពិសេសនឹងផ្តល់នូវរូបរាង បទពិសោធន៍ថ្មីជូនដល់អតិថិជន។

ជឿជាក់ថាតាមរយៈការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងនេះ Ford Ranger ស៊េរីថ្មីនេះនឹងបំបែកកំណត់ត្រាលក់ថ្មីជាមួយនឹងតូលេខដ៏ច្រើនពុំធ្លាប់មាន។ រថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 បានបំពាក់ជាមួយនឹងម៉ាស៊ីន Bi-Turbo ស៊េរីថ្មី, ប្រអប់លេខ 10 វគ្គអូតូ ដែលធ្វើឲ្យការបើកបរមានភាពរលូន

ហើយអ្វីដែលអតិថិជនទាំងអស់គ្នាកំពុងតែទន្ទឹមរង់ចាំនោះគឺបានមកដល់ហើយគឺការបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360 ដឺក្រេមួយជុំវិញរថយន្តតែម្តង សេនសឺផ្នែកខាងមុខ និងផ្នែកខាងក្រោយ បូករួមជាមួយនឹងអេក្រង់បញ្ឈរទំហំធំរហូតដល់ទៅ 12 អ៊ីញ ដែលផ្តល់រូបភាពរស់រវើក និងទិន្នន័យយ៉ាងលម្អិត

កុងទ័រឌីជីថលរចនាថ្មីទាំងស្រុងទំហំ 8 អ៊ីញ ក្រៅពីនេះនៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលជួយសម្រួលដល់អ្នកប្រើប្រាស់ជាច្រើនទៀតដូចជា៖ ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (On- and Off- Road Drive Modes) ដែលកាលពីមុនមានបំពាក់តែប្រភេទ Ranger Raptor តែប៉ុណ្ណោះ តែឥឡូវនេះប្រព័ន្ធនេះក៏មានបំពាក់លើរថយន្ត Ford Ranger ស៊េរីថ្មី 2023ដែរ

ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច​ ប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ និងការបំពាក់នូវម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយ។ល។ រថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 មាន 5 ពណ៍សម្រាប់ជ្រើសរើសដូចជា៖ ស ខ្មៅ ប្រផេះ ទឹកប្រាក់ និងទឹកក្រូច។

សម្រាប់ព័ត៍មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរនៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖

  • អគារតាំងបង្ហាញសាខាផ្លូវ ព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
  • អគារតាំងបង្ហាញសាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
  • អគារតាំងបង្ហាញសាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
  • អគារតាំងបង្ហាញសាខាខេត្ត សៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357
  • អគារតាំងបង្ហាញសាខាខេត្ត កំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883។