
ស្របពេលមានដំណឹងមកក្រុមហ៊ុន LG នឹងដាក់ចេញស្មាតហ្វូនរបស់ខ្លួនបំពាក់ជាមួយនឹងប្រព័ន្ធ 5G នៅដើមឆ្នាំ 2019 ដូចគេដូចឯង ស្រាប់តែរូបភាពមួយត្រូវបានបែកធ្លាយដែលបញ្ជាក់ថា រូបរាងរបស់ទូរស័ព្ទ LG V50 ក្នុងរចនាបឋបែបឆកដដែល ប៉ុន្តែមានផ្នែកខាងក្រោយប្រើកាមេរ៉ារហូត 3 គ្រាប់។
តាមរយៈរូបភាពនេះ LG V50 នៅតែប្រើប្រាស់រចនាបថអេក្រង់ឆក មានទ្រនាប់ស្កេនម្រាមដៃនៅផ្នែកខាងក្រោយ និងមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់។ វត្តមានទ្រនាប់ស្កេនម្រាមដៃនៅផ្នែកខាងក្រោយ បញ្ជាក់ថា LG V50 នឹងមិនមានទ្រនាប់ស្កេនម្រាមដៃបង្កប់លើផ្ទៃអេក្រង់នោះឡើយ។
បើតាមការបញ្ជាក់របស់ LG នាពេលកន្លងទៅ បានឲ្យដឹងទូរស័ព្ទ 5G នេះមានបំពាក់ថ្មទំហំ 4000 mAh និងមានប្រព័ន្ធបញ្ចុះកម្ដៅដែលទំនើបជាងមុន។ តាមរូបភាពខាងលើបានបញ្ជាក់ថា V50 នឹងប្រកាសចេញនៅថ្ងៃទី 24 ខែកុម្ភៈ ខាងមុននេះ។ ចឹង! បើ LG ពិតជាសម្រេចដាក់ចេញស្មាតហ្វូនរបស់ខ្លួនមានរូបរាងបែបនេះមែន តើមានចូលអារម្មណ៍អ្វីខ្លះទេ?