ដំណឹងល្អ! ពេលនេះ Galaxy Note 8 អាច Update ទៅកាន់ Android Pie បានហើយ

ការពិតទៅ​វា​មិនមែនជា​ដំណឹង​ល្អ​អ្វី​ខ្លាំង​ណាស់ណា​ទេ ប៉ុន្តែ​ក៏​មិន​ថា​មិនល្អ​ដែរ ព្រោះ​មាន​អតិថិជន​ច្រើន​ណា​កំពុង​រងចាំ​ការដាក់​ឲ្យ Update ទៅកាន់​ប្រព័ន្ធ​ថ្មី​នេះ​ជា​យូរ​មកហើយ ទម្រាំ​តែ Samsung ដាច់ចិត្ត​ដាក់​ឲ្យ Update ដូច​គេ​ដូច​ឯង ស្រប​ពេលដែល Galaxy Note 9, Galaxy S9 និង S9+ ទទួលបាន​ទាំងពី​ខែមករា។

ណែ​អាប់​ដេ​ត​ដ៏​ធំ​មួយ​របស់ Galaxy Note 8 មាន​លេខ​សម្គាល់ N950FXXU5DSB2 ដោយ​វា​បាន​បន្ថែម​មកជា​មួយ​មុខងារ និង​កែប្រែ​ថ្មី​មិន​ខុសគ្នា​ច្រើន​ពី Note 9, S9 និង S9+ ដែល​ទើប​ទទួលបាន​ប៉ុន្មាន​ទេ ព្រោះ​អ្វីដែល​ធំជាងគេ​បំផុត​នោះ គឺ​ការផ្លាស់ប្ដូរ​បទពិសោធ​ន៍​ទាំងស្រុង មកប្រើប្រាស់ One UI ដែល​រត់​ស្រួល​ជាង​មុន លឿន​ជាង​មុន រលូន​ជាង​មុន ហើយក៏​មាន​ភាព​វៃឆ្លាត ជាង​មុន​ផងដែរ។

យ៉ាងណាក៏ដោយ សម្រាប់​អ្នក​ប្រើ​នៅ​ស្រុក​ខ្មែរ​យើង​អាច​ទទួលបាន​ស្មើ ឬ​ក្រោយ​បណ្ដារ​ប្រទេស​ផ្សេងទៀត​បន្តិច ខណៈ​ប្រទេស​ប៊ុល​ការី និង​ស្លូ​វ៉ា​គី នឹង​ទទួលបាន​មុនគេ ហើយ​អ្នកប្រើប្រាស់ Note 8 នៅ​ស្រុក​ខ្មែរ​យើង កំណែ Update ធំ​មួយ​នេះ នឹង​ធ្លាក់​មកដល់​ពេឆាប់ៗនេះហើយ។ តែ​ជា​ការល្អ លោកអ្នក​គួរ​សាក​ចូលទៅ​កាន់ Settings ហើយ​ស្វែងរក System Update ចាប់ពី​ថ្ងៃនេះ​តទៅ​បាន ព្រោះ​ពេលខ្លះ វា​អាច​នឹង​ធ្លាក់​មកដល់​លឿន ជាង​ការរំពឹងទុក​ក៏​ថា​បានដែរ៕