តើអ្នកបានត្រៀមខ្លួនហើយឬនៅសម្រាប់ការបង្ហាញខ្លួនរបស់ Galaxy S10 នៅយប់នេះ?

ភ្នំពេញ៖ ទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ស្ទើរតែ​ទាំងអស់​ជុំវិញ​ពិភពលោក​កំពុងធ្វើការ​រាប់​ថយក្រោយ​យ៉ាង​អន្ទះសារ​នៃ​វត្តមាន​កំពូល​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង ។ គួរបញ្ជាក់​ផងដែរ​ថា​កាលពីពេលថ្មីៗនេះ​វីដេអូ Teaser ថ្មី​មួយ​នៅក្នុង​វេ​ប​សាយ​ផ្លូវការ​របស់​ក្រុមហ៊ុន សាម​សុង ដែល​​ទើប​​បង្ហោះ​​ចេញ​ជាមួយ​នឹង​លេខ ១០ ព្រមទាំង​កាលបរិច្ឆេទ​នៃ​ការបង្ហាញ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់​ត្រកូល Galaxy ស៊េរី​ទំនើប​ចុងក្រោយ​ប្រចាំឆ្នាំ ២០១៩ នឹង​បង្ហាញ​ជា​ផ្លូវការ​នាពេលឆាប់ៗនេះ​នៅក្នុង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ (San Francisco) រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ពុធ ទី២០ កុម្ភៈ ត្រូវ​នឹង​ថ្ងៃ ទី២១ កុម្ភៈ​ម៉ោង ២យប់ នៅ​ប្រទេស​កម្ពុជា​យើង។

ដោយឡែក​សម្រាប់​ការបង្ហាញ​លេខ ១០ ធំៗនៅក្នុង​វីដេអូ គឺ​ចង់​បញ្ជាក់​ពី​ការអបអរសាទរ​ខួប ១០ឆ្នាំ របស់ Samsung Galaxy ផងដែរ។ ដូច្នេះ​អ្នកគាំទ្រ សាម​សុង ទាំងអស់​កំពុង​រង់ចាំ​មើលថា​តើ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន Galaxy ជំនាន់​ថ្មី​នេះ​នឹង​ភ្ជាប់​មកជា​មួយ​នូវ​លក្ខណៈពិសេស​អ្វីខ្លះ។

ប្រសិនបើ​លោកអ្នក​ទាំងអស់គ្នា​ចង់​ដឹង​ច្បាស់​ថា​តើ Galaxy ស៊េរី​ទំនើប​ចុងក្រោយ​នេះ​មាន​រូបរាង​ពិត និង​លក្ខណៈសម្បត្តិ​អស្ចារ្យ​កម្រិតណា​នោះ សូមកុំ​ភ្លេច​តាមដាន​ទស្សនាការ​ផ្សាយ​ផ្ទា​ល់ពី​ទីក្រុង​ញូវយ៉ក នា​យប់​នេះ តាមរយៈ​បណ្តាញ​សង្គម​ដូចខាងក្រោម៖

វេ​ប​សាយ​ផ្លូវការ របស់​ក្រុមហ៊ុន​សាម​សុង: http://www.samsung.com/global/galaxy/events/unpacked/

ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ របស់​ក្រុមហ៊ុន​សាម​សុង: https://www.facebook.com/SamsungCambodia/?ref=br_rs

ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ របស់​សារព័ត៌មាន Khmernote:

https://www.facebook.com/Khmernote/

ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ របស់​សារព័ត៌មាន Sabay: https://www.facebook.com/SabayNewsOfficial/

ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ របស់​សារព័ត៌មាន​ទស្សនា​វ​ដ្តី អេ​ឡិច​ត្រូ​និ​ច: https://www.facebook.com/eworldmagz/

ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ របស់​សារព័ត៌មាន​ខេ​ម បូរី​ផត:

https://www.facebook.com/Camboreport/

ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ របស់​ទូរ​ទស្ស​ន៏ Fresh News TV:

https://www.facebook.com/davidjam007/posts/1289023574570033

ដូច្នេះ សូមកុំ​ភ្លេច​រង់ចាំ​ទស្សនា​ទាំងអស់គ្នា​ថា តើ​មាន​អ្វីខ្លះ ដែល​អស្ចារ្យ ចំពោះ ទូរស័ព្ទដៃ Galaxy S10 យប់​នេះ!