
ក្រោយមានព័ត៌មានបែកធ្លាយជាច្រើនខែស្ដីពីរូបរាង និងលក្ខណៈសម្បត្តិរបស់ទូរស័ព្ទ Galaxy Note 9 ពេលនេះ
ត្រូវបានក្រុមហ៊ុន Samsung ធ្វើការប្រកាសជាផ្លូវការហើយ។ ដូច្នេះ លោកអ្នកកតត្រាថ្ងៃទុក នឹងត្រៀមចាំការមកដល់របស់ស្មាតហ្វូននេះ។
តាមរយៈគេទំព័រ Gsmarea.com បានបញ្ជាក់ថា ក្រុមហ៊ុន Samsung បានចេញលិខិតអញ្ជើញជាផ្លូវការនៃព្រឹត្តការណ៍ ប្រកាសចេញស្មាតហ្វូន លំដាប់កំពូលចុងឆ្នាំ ២០១៨ ហៅថាព្រឹត្តិការណ៍ Samsung Galaxy Unpacked នៅក្នុងទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិច នៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៨ ដែលនឹងធ្វើការផ្សាយបន្ដផ្ទាល់ នៅលើគេហទំព័រ ផ្លូវការរបស់ Samsung ផងដែរ។
តាមរយៈលិខិតអញ្ជើញ យើងបានឃើញរូបភាពគួរឲ្យកត់សំគាល់មួយចំនួន ដូចជាឃើញ រូបរាងប៊ូតុងមួយ ដែលមានសភាព ខូងចូលក្នុងបន្ថិច និងមានសណ្ឋានទំនង ជាក្រាលបន្ទះស្កេនម្រាមដៃ នៅពីលើនោះ ឬក៏អាចថា នេះគឺជាប៊ូតុង Bixby ថ្មីឬយ៉ាងណា? ឬក៏ជាប៊ូតុង នៅលើប៊ិច S-Pen? យ៉ាងណាមិញ មិនទាន់មានព័ត៌មានបន្ថែមពី Galaxy Note 9 នៅឡើយទេ ដូច្នេះសូមតាមដានព័ត៌មាន បែកធ្លាយ និងព័ត៌មានផ្លូវការ ទាំងអស់គ្នាបន្ដទៀត៕