ពិតជាអស្ចារ្យ!!! កំពូលស្មាតហ្វូន Samsung Galaxy S10|S10+ បានលេចរូបរាងពិត និងដាក់ឲ្យ Pre-Order ហើយ!

ភ្នំពេញ ២២ កុម្ភៈ ២០១៩ ៖ បន្ទាប់ពី​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ដ៏​គួរ​ជាទី​មោទនៈ​របស់​ក្រុមហ៊ុន​សាម​សុង​ដែល​បានដាក់​បង្ហាញ​នូវ​រូបរាង​ពិត​នៃ​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S10|S10+ ជូន​ដល់​ពិភពលោក​ទាំងមូល​ពី​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ (San Francisco) រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក នៅ​ម៉ោង១១ព្រឹក  ថ្ងៃទី២០ កុម្ភៈ ត្រូវ​នឹង​ម៉ោង២យប់  ថ្ងៃទី២១ កុម្ភៈ​នៅ​កម្ពុជា។ ក្រុមហ៊ុន​សាខា​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា​បាន​អ​ញ្ចើ​ញ​អ្នកសារព័ត៌មាន និង​អ្នក​ថតរូប​អាជីព​ជាច្រើន​នាក់​ជួបជុំគ្នា​ទស្សនាការ​ផ្សាយ​ផ្ទាល់​នៅឯ​សណ្ឋាគារ ហ្គា​ឌិន ស៊ី​ធី ដើម្បី​ជា​សាក្សី​នៃ​ការបង្ហាញ​ជា​សាកល​នៃ​កំពូល​ស្មា​ត​ហ្វូ​ន​ដ៏​ជាទី​មោទនៈ​របស់​ក្រុមហ៊ុន​សាម​សុង​ជាមួយនឹង​ខួប១០ឆ្នាំ​នៃ​Samsung Galaxy ដែល​ពិភពលោក​កំពុង​រង់ចាំ​នេះ។

Samsung Galaxy S10 មិន​ត្រឹម​តែមាន​រូបរាង ស្អាត កាលី​ប ទាន់សម័យ និង​ទាក់ទាញ​បំផុត​ប៉ុណ្ណោះ​ទេ កំពូល​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​នេះ​ក៏បាន​បំពាក់​ជាមួយនឹង​បច្ចេកវិទ្យា Infinity-O Display, Ultrasonic Fingerprint, Wireless Power Share, and Pro-Grade Camera យ៉ាង​ល្អ​បំផុត​សម្រាប់​បទពិសោធន៍​ថ្មី​ដែល​មិន​ធ្លាប់មាន​ក្នុង​ឆ្នាំ ២០១៩ ផងដែរ ។

លោក រតនា សោភ័ណ ប្រធាន​គ្រប់គ្រង​ផ្នែក​ផលិតផល​ទូរស័ព្ទដៃ​នៃ ក្រុមហ៊ុន​សាខា​ថៃ សាម​សុង អេឡិចត្រូនិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា “ យើង​ពិត​ជាមាន​សេចក្តីសោមនស្ស​រីករាយ និង​រំភើប​ក្រៃលែង​ក្នុង​ការដាក់​បង្ហាញ​នូវ​កំពូល​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​នេះ នៅក្នុង​ប្រទេស​កម្ពុជា​ដែលជា​ប្រទេស​កំពុងតែ​មានការ​ជឿន​លឿន​ផ្នែក​បច្ចេកវិទ្យា និង​ស្មា​ត​ហ្វូ​ន​នាពេល​បច្ចុប្បន្ន ហើយ​យើង​សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា​ម៉ូ​ឌែ​ល Samsung Galaxy S10 |S10+ ប្រចាំឆ្នាំ ២០១៩ នេះ​នឹង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​បំផុត​ពី​សំណាក់​អតិថិជន​ទាំងអស់​ដែល​កំពុង​ស្វែងរក និង​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសារ​នៃ​វត្តមាន​កំពូល​ស្មា​ត​ហ្វូ​ន​នេះ” ។

សូមបញ្ជាក់​ផងដែរ​ថា Samsung Galaxy S10|S10+ ក៏បាន​ដាក់​ឲ្យ​ក​ម្ម៉​ង់​ទិញ​ទុក​មុន (Pre-order) នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី២៣ កុម្ភៈ ដល់ ៥ មីនា ២០១៩ ជាមួយ​ជម្រើស៣ពណ៌ គឺ ខ្មៅ ស និង បៃតង។សូម​អញ្ជើញ​ទៅ​ហាង​ដែលមាន​ស្លាក​សញ្ញា Pre-order ឬ​ហាង​ដែល​នៅ​ជិត​លោកអ្នក​បំផុត។

លក្ខ​ខ័​ណ្ឌ​ផ្សេង​ត្រូវបាន​អនុវត្ត

សូម​មក​ទទួលយក​បទពិសោធ​ន៍​ដ៏​អស្ចារ្យ​នៃ​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S10 |S10+ដំបូង​បំផុត​ឱ្យបាន​មុនគេ​នៅថ្ងៃនេះ​ភ្លាម​ទៅ!