រថយន្ត Ford Everestជំនាន់ថ្មីបានប្រកាសចេញជាផ្លូវការ

កាលពីថ្ងៃទី01ខែមីនា ឆ្នាំ2022 ក្រុមហ៊ុន Ford Motor Company បានប្រកាសចេញជាផ្លូវការនៃរថយន្ត Ford Everest ជំនាន់ថ្មី។ រថយន្តនេះនឹងក្លាយជារថយន្ត SUV7 កៅអីដែលស័ក្តិសមឥតខ្ចោះគ្រប់ដំណើរកំសាន្តជាពិសេសនោះគឺដំណើរកំសាន្តបែបផ្សងព្រេង ជាមួយនឹងបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពទំនើបអស្ចារ្យលើសគេ។

លោក Ian Fostonជាប្រធានគ្រប់គ្រងវិស្វករនៃរថយន្ត Ford Everest បានមានប្រសាសន៍ថា៖ “គោលបំណងដែលផលិត Ford Everest ជំនាន់ថ្មីនេះគឺសាមញ្ញ និងមានភាពច្បាស់លាស់ ពោលគឺរចនាផ្នែកខាងក្រៅឲ្យធន់រឹងមាំ រចនាផ្នែកខាងក្នុងជាជម្រកដ៏មានផាសុកភាព និងសមត្ថភាពបើកបរដ៏អស្ចារ្យ” ។ Ford Everest ជំនាន់ថ្មីនេះនឹងមកជាមួយ 3 ជម្រើសដូចជា៖ Sport, Titanium+ និង Platinumដោយជម្រើសនីមួយៗនឹងអាចបំពេញតាមតម្រូវរបស់អតិថិជន។

ជាមួយនឹងម៉ូឌែលជំនាន់ថ្មីនេះ Ford មិនភ្លេចជាមួយនឹងការរចនាផ្អែកតាម DNA ថ្មីរបស់ Ford នោះគឺចង្កៀងមុខប្រភេទ C-Clamp រចនាចេញជារាងអក្សរ C និងប៉ាណាផ្ទាំងធំចំកណ្តាលដ៏រឹងមាំ រីឯប្រវែងទទឹង និងបណ្តោយក៏ត្រូវបានបន្ថែម 50mm។

មិនត្រឹមតែការរចនាថ្មីទាំងស្រុងនៃរូបរាងផ្នែកខាងក្រៅប៉ុណ្ណោះទេ ផ្នែកខាងក្នុងក៏រចនាយ៉ាងពិសេសផងដែរ ហើយចំណុចដែលលោកអ្នកនឹងចាប់អារម្មណ៍បំផុតនៃផ្នែកខាងក្នុងនោះគឺសម្លេងស្ងាត់ជាងមុនដោយអ្នករចនានៃក្រុមហ៊ុន Ford បានផ្ចិតផ្ចង់រចនាផ្នែកខាងក្នុងឲ្យកាន់តែប្រសើរជាងមុន ពោលប្រៀបបានដូចជាការរស់នៅក្នុងផ្ទះទាន់សម័យដ៏មានផាសុកភាព ដោយគ្រប់ឧបករណ៍ដែលបានបំពាក់សុទ្ធតែជាប្រភេទស្បែកប្រណិត ឧបករណ៍ទំនើបៗ បូករួមជាមួយនឹងភ្លើងពណ៍លម្អផ្នែកខាងក្នុង (Ambient Lighting) ដែលកាន់តែផ្តល់ជូនផាសុកភាព និងស្រស់ស្រាយពេលធ្វើដំណើរ។

រថយន្ត​ Ford Everest ជំនាន់ថ្មីនឹងផ្តល់ជូននូវជម្រើសម៉ាស៊ីន 4 ប្រភេទដូចជា៖

  • ម៉ាស៊ីនម៉ាស៊ូត 0L Turbodiesel ទំហំ 6 ស៊ីឡាំង សម្រាប់អតិថិជនដែលចង់បានកម្លាំងខ្លាំង និងម៉ាស៊ីនធំ
  • ម៉ាស៊ីនម៉ាស៊ូត Single-Turbo សម្រាប់អតិថិជនដែលចង់បានការប្រើប្រាស់បែបសន្សំសំចៃប្រេង
  • ម៉ាស៊ីនម៉ាស៊ូត 0L Bi-Turbo សម្រាប់អតិថិជនដែលចង់បានការប្រើប្រាស់ដែលមានកម្លាំងខ្លាំង ទន្ទឹមជាមួយនឹងការសន្សំសំចៃប្រេង
  • ម៉ាស៊ីនសាំង 3L EcoBoost ជាជម្រើសថ្មីសម្រាប់អតិថិជនដែលស្រឡាញ់ការប្រើប្រាស់ប្រភេទម៉ាស៊ីនសាំង

រថយន្ត Ford Everest ជំនាន់ថ្មីបំពាក់ជូននូវប្រអប់លេខអេឡិចត្រូនិចជំនាន់ថ្មី 10វគ្គអូតូ (E-Shifter), ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច (Electric Parking Brake), ប្រព័ន្ធគ្រប់គ្រងប៉ុងរថយន្តជំនាន់ថ្មី (2H, 4H, 4L និង 4A), ប្រព័ន្ធគ្រប់គ្រងការបើកគ្រប់ស្ថានភាពផ្លូវមានរហូតដល់ទៅ 6 Mode,

កុងទ័រឌីជីថលទំហំ 8អ៊ីញ ឬ 12.4អ៊ីញ, អេក្រង់កំសាន្តធំបញ្ឈរចំកណ្តាលទំហំ 10.1អ៊ីញ ឬ 12អ៊ីញ, ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេកម្រិតខ្ពស់, ប្រព័ន្ធប្រត្តិបត្តិការ SYNC 4A អាចភ្ជាប់ជាមួយនឹង Apple CarPlayនិង Android Auto ដោយពុំចាំបាច់ប្រើខ្សែថែមទាំងអាចភ្ជាប់ជាមួយនឹង FordPassTMApp សម្រាប់បញ្ជាតាមទូរស័ព្ទដៃផងដែរ ។

រថយន្ត Ford Everest មានសមត្ថភាពអាចចុះជម្រៅទឹកបាន 800mm ការអូសសណ្តោងបានរហូតដល់ទៅ​ 3,500Kg ដំបូលផ្នែកខាងលើអាចផ្ទុកអីវ៉ាន់បានចន្លោះពី 100kg ទៅ350kg។ ក្រៅពីនេះ Ford Everest ជំនាន់ថ្មីនៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជាច្រើនដូចជា៖

  • ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តជំនាន់ថ្មី 0 (Active Park Assist 2.0) ដែលចូលចតស្វ័យប្រវត្តទាំងបែបអក្សរ (P) និងបែបអក្សរ (T)
  • ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និងទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និងតម្រង់គន្លងផ្លូវ (Adaptive Cruise Control with Stop and Go and Lane Centering)
  • ប្រព័ន្ធបន្ថយល្បឿន និងរក្សាគម្លាតសុវត្ថិភាពឆ្លាតវៃ (Intelligent Adaptive Cruise Control) ដែលអាចចាប់បានពីស្លាកសញ្ញាកំណត់ល្បឿន និងរក្សាល្បឿនរថយន្តមិនឲ្យលើសពីស្លាកសញ្ញាកំណត់
  • ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane-Keeping System with Road-Edge Detection)
  • ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ និងប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថ្នាក់ (Evasive Steer Assist)
  • ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ពេលថយក្រោយដោយស្វ័យប្រវត្ត(Reverse Brake Assist)
  • ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងនិងពេលអូសសណ្តោង (Blind Spot Information System with Trailer Coverage)
  • ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត (Pre-Collision Assist with Intersection Functionality)
  • បំពាក់នូវពោងសុវត្ថិភាពគ្រប់ជួរសរុប 9
  • ក្រៅពីនេះនៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជាច្រើនទៀតដែលនឹងត្រូវបង្ហាញពេលប្រកាសសម្ពោធជាផ្លូវការ

លោក Dianne Craig ប្រធានគ្រប់គ្រងទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford បានមានប្រសាសន៍ថា៖ “មតិយោបល់ពេញចិត្តរបស់អតិថិជនដែលកំពុងប្រើប្រាស់ Ford Everest និងចំណុចបន្ថែមដែលពួកគេត្រូវការបានជួយឲ្យពួកយើងបង្កើតចេញជារថយន្តមួយដ៏លេចធ្លោដែលមានទាំងសមត្ថភាព សុវត្ថិភាព ឆ្លាតវៃ និងកម្លាំងខ្លាំង” ។