តោះ​វ៉ឺតៗឡើង!  ចំណាយ​តែ 100 ដុល្លារ ក្នុង​មួយខែ នឹង​ទទួលបាន Galaxy S22 ស៊េរី រួមជាមួយ​ឆ្នាំង​សាក​ឥត​ខ្សែ 1 គ្រឿង​ភ្លាម…!  

ភ្នំពេញ) ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២៖ ហើយ​ឡើង​ឡូយ​ម៉​ង…! ដើម្បី​អបអរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី 2022 ទិញ Galaxy S22 ស៊េរី ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី 24 ខែមេសា ឆ្នាំ 2022 នៅតាម​បណ្តា​ហាង​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ផ្លូវការ​ទាំងអស់​ទូទាំង​ប្រទេស អតិថិជន​នឹង​ទទួលបាន​ឆ្នាំង​សាក​ឥត​ខ្សែ 15W (Wireless Charger 15W) 1 គ្រឿង ភ្លាមៗតែម្តង…! លើសពីនេះ​ទៀត​អតិថិជន ធ្វើ​ការបង់​រំលស់​ជាមួយ​ធនាគារ អ៊ី​អន ដោយ​ចូលរួម​មុន 30% ហើយ​បន្ទាប់មក​បង់​ប្រចាំខែ​តែ 100 ដុល្លារ​ប៉ុណ្ណោះ​ដោយ​គ្មាន​ការប្រាក់។

វ៉ា​វ…ឡូយ​លើសពី​ការរំពឹងទុក​ទៀត​ហ្ន៎…! ញ៉ាក់ៗអ៊ីចឹង​ម៉​ង​ង​សម្រាប់​អតិថិជន​ដែល​ប្រាថ្នា​ចង់បាន​កាដូ​ឆ្នាំ​ថ្មី ចង់​ជូន​កាដូ​ឆ្នាំ​ថ្មី​ដ៏​អស្ចារ្យ​ដល់​មនុស្ស​សំខាន់ ឬ​ត្រៀម​ចង់​ផ្តិត​យក​កម្រង​រូបភាពស្អាតៗ វីដេអូឡូយៗ គ្រប់ពេល គ្រប់​ស្ថានភាព គ្រប់​ទីកន្លែង​ពេល​ចូលឆ្នាំ​ខ្មែរ​នោះ Galaxy S22 ស៊េរី គឺជា​ជម្រើស​ដ៏​អស្ចារ្យ​បំផុត!
ខ្ញុំ​ហ៊ាន​ធានាថា​អតិថិជន​ទាំងអស់​ពិតជា​ពេញចិត្ត និង​មិន​ខកបំណង​ឡើយ! ធម្មតា​ក្នុងឱកាស​សង្ក្រាន្ត​ឆ្នាំ​ថ្មី​យើង​តែងតែ​ទៅ​កម្សាន្ត​តាម​បណ្តា​ខេត្ត រមណីយដ្ឋាន ស្រុកកំណើត និង​តាម​ភូមិ​ស្រុក​នានា​ដែល​ប្រារព្ធ​កម្មវិធីសប្បាយៗ ជាមួយនឹង Galaxy S22 ស៊េរី នេះ​លោកអ្នក​គឺ​ប្រាកដជា​អស់​បារម្ភ​ពី​រឿង​អស់​ថ្ម​កណ្តាល​ទី ចូល​ទឹក ចូល​ធូលី​ដី និង​ម៉ាស៊ីន​ឡើងក​ម្តៅ​ឡើយ! តោះ…ចាំ​ខ្ញុំ​បង្ហាញជូន​ទាំងអស់គ្នា!

Galaxy S22 ស៊េរី ត្រូវបាន​ផលិតឡើង​យ៉ាង​ពិសេស​ល្អឥតខ្ចោះ​បំផុត​ជាមួយនឹង​កំពូល​បច្ចេកវិទ្យា៖   *Super Power & Super-Fast Charging
ថាមពល​ថ្ម​ធំ 5000 mAh កាន់​បានយូរ​រហូតដល់ 2 ថ្ងៃ ហើយ​សាក​ថ្ម​តែ 4 នាទី អាច​ថត​វីដេអូ​បាន​រហូតដល់​ជាង 2 ម៉ោង ឯណោះ (Galaxy S22 Ultra only)

* Super Power Camera  
ទោះជា​កន្លែង​ដែលមាន​ពន្លឺ​ខ្សោយ ឬ​ខ្លាំង​ប៉ុណ្ណា ទាំង​កាមេរ៉ា​មុខ និង​ក្រោយ​អាចឱ្យ​អ្នក​ថតរូប​ភាព និង​វីដេអូ បាន​ច្បាស់ ស្អាត ដូច​កំពូល​អ្នក​ថត​អាជីព​លំដាប់​ផងដែរ។
* IP68 Water & Dust Resistant  
អស់​ក្តីបារម្ភ​រឿង​ធូលី និង​ទឹក!
* Vision Booster   
ជាមួយនឹង Galaxy S22 Ultra ទោះជា​អ្នក​ស្ថិតក្រោម​កម្តៅថ្ងៃ​ភ្លឺ​យ៉ាងណា​ក៏​លោកអ្នក​នៅតែ​អាច​មើលឃើញ​ច្បាស់​បំផុត​ជាមួយនឹង​សមត្ថភាព​កំពូល​អេក្រង់​អាច​បញ្ចេញ​ភាពច្បាស់(The Peak Brightness) បាន​រហូតដល់ 1750 nits!
* Heat Solution  
កំពូល​បច្ចេកវិទ្យា​កាន់​តែ​ទំនើប​ជឿនលឿន…ថាមពល​ថ្ម​ក៏​កាន់តែ​ត្រូវ​ប្រើ​ច្រើន​ផងដែរ (The more powerful technology, the more energy requires) ហើយ​ថាមពល​ដែល​នៅក្នុង​ស្មា​ត​ហ្វូ​ន​នឹង​បំ​លែង​ទៅជា​កម្តៅ! ប៉ុន្តែ​សម្រាប់ Galaxy S22 Ultra ត្រូវបាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទាំង​ផ្នែក Software និង Hardware ក្នុងការ​បំ​ភាយ​កម្តៅ​ចេញ​ដោយ​ធ្វើឱ្យ​ស្មា​ត​ហ្វូ​ន​ត្រជាក់ និង​មិន​ងាយ​ឡើងក​ម្តៅ​ឡើយ។

ប្រិយមិត្ត​ខ្លះ​ក៏​ពុំទាន់​បានដឹង ហើយ​អតិថិជន សាម​សុង ភាគច្រើន​ក៏បាន​ដឹង​ហើយ​ដែរ! សូមបញ្ជាក់​ផងដែរ​ថា​កម្មវិធី​ប្រូ​ម៉ូ​សិន​ថែម​ជូន​ខាងលើនេះ​គឺ​សម្រាប់តែ​អតិថិជន​ដែល​ទិញ Galaxy S22 Ultra 256GB, Galaxy S22 Plus 128GB និង Galaxy S22 128GB ក៏ដូចជា​ស្ថិតក្នុង​កាលបរិច្ឆេទ​ខាងលើ​ប៉ុណ្ណោះ…!  ជាមួយនឹង​កម្មវិធី​ប្រូ​ម៉ូ​សិន​ថែម​ជូន​ដ៏​អស្ចារ្យ​សម្រាប់​អបអរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី 2022 នេះ ក្រុមហ៊ុន សាម​សុង ក៏​សូម​ជូនពរ​អតិថិជន​ទាំងអស់​ឱ្យមាន​សំណាងល្អ សុខភាព​ល្អ និង​រីករាយ​ក្នុងឱកាស​ឆ្នាំ​ថ្មី​ទាំងអស់គ្នា​គ្រប់​ក្រុមគ្រួសារ។ សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​សូម​អញ្ជើញ​មក​ទស្សនា​ផលិតផល​ដោយផ្ទាល់ ឬ​តេស្ត​ដោយ​ផ្ទាល់ដៃ​នៅតាម​ហាង​ទំនើប​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬក៏​អាចធ្វើ​ការទំនាក់ទំនង​ទៅកាន់​ផ្នែក​សេវា​បម្រើ​អតិថិជន 24/7 ឥតគិតថ្លៃ​តាម
រយៈ​ទូរស័ព្ទ​លេខ៖ 1800-20 32 32 !
* លក្ខខណ្ឌផ្សេងៗត្រូវបាន​អនុវត្ត!