អាចមានហេតុផលមួយធ្វើឲ្យ Nokia 9 យឺតយ៉ាវក្នុងការបង្ហាញខ្លួនក្នុងទីផ្សារ

យោងតាមប្រភពបែកធ្លាយបានឲ្យដឹងថា ក្រុមហ៊ុន HMD Global ដែលជាម្ចាស់របស់ស្មាតហ្វូន Nokia កំពុងនឹង

សម្ងំផលិតស្មាតហ្វូនមួយមានសមត្ថភាព និងមុខងារកាន់ពិសេស សម្រាប់វាយ​លុយ​ទីផ្សារ​ស្មាតហ្វូន​នៅ​ដើម​ឆ្នាំ ២០១៩ នេះ។

Nokia 9 អាចនឹងប្រើប្រាស់ អេក្រង់ពពួក P-OLED មាន​សមត្ថភាព​បង្ហាញ​រូបភាព ដល់កម្រិត 1440p ឬ 2K ហើយអាចមានបច្ចេកវិទ្យាស្កេនម្រាមដៃ នៅលើផ្ទៃអេក្រង់។ ប្រភពព័ត៌មាន បានបន្ថែមទៀតថា ក្រុមហ៊ុន​ដែល​ទទួល​ខុសត្រូវលើការផលិត និងតម្លើង Nokia 9 នោះគឺ FIH Mobile ដែលមកទល់នឹងពេលនេះ វាបាន​កំពុង​ជួប​បញ្ហាស្កេនយឺត ដោយមូលហេតុថាអេក្រង់នៅមានសភាពក្រាស់ ដូច្នេះក្រុមការងារ FIH បានកំពុង ដោះស្រាយ​បញ្ហា​ហើយ តាមរយៈការកាត់បន្ថយ កម្រាស់របស់អេក្រង់ ឲ្យកាន់តែស្ដើងជាងមុន។ ចំពោះ Nokia 9 នឹងត្រៀម បង្ហាញខ្លួន និងប្រកាសចេញជាផ្លូវការ នៅចន្លោះខែកញ្ញា ទៅខែតុលា ខាងមុខនេះឯង៕